ឬគូនេះបែកបាក់គ្នាហើយ? គូស្នេហ៍តារាមួយគូទៀតហើយ តែកំពុងត្រូវបានអ្នកគាំទ្រសង្ស័យថាមានបញ្ហាបញ្ចប់ទំនាក់ទំនងស្នេហ៍នឹងគ្នា ក្រោយឃើញការបង្ហោះសារនិងការលុបរូបគូលែងផ្អែមល្ហែមដូចមុន។
ដោយគូស្នេហ៍តារាដែលកំពុងត្រូវបានគេគិតថាចែកផ្លូវគ្នានោះគឺជាគូរបស់តួឯកប្រុសលោក Mik Thongraya និងតួឯកស្រីនាង Bow Maylada។ ទាំងគូធ្លាប់ជាដៃគូតារាសម្ដែងនិងជាដៃគូក្នុងជីវិតពិតយ៉ាងផ្អែមល្ហែមក្នុងសិល្បះថៃ ធ្លាប់បបង្ហោះរូបគូនិងមានដំណើរកំសាន្ដរួមគ្នាជាញឹកញាប់។ តែពេលនេះលែងដូចមុនក្នុងបណ្ដាញសង្គមអ្នកទាំងពីរមិនត្រឹមតែលែងបង្ហោះរូបគូនោះទេ ថែមទាំងបានលុបរូបចាស់ៗចោលទៀតផង។ កាន់តែច្បាស់ថាគូនេះអាចនឹងបែកគ្នាហើយនោះគឺតារាស្រីនាង Bow បានសសេរថាជាភាសាអង់គ្លេសបង្ហោះថា Being single is smarter than being in the wrong relationship (នៅទំនេរម្នាក់អាចល្អជាងនៅក្នុងចំណងស្នេហ៍ដែលខុស)។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ