ថតរឿងលេងៗបានជួបមែនទែនហើយ! តួឯកស្រីកំពុងល្បីក្នុងរឿងភាគថ្មីនាង Now Tisanart ថ្មីៗនេះបានបង្ហោះរូបព្រមរៀបរាប់ប្រាប់ហេតុការណ៍ភ័យបុកពោះរបស់ខ្លួន ព្រោះតែនៅផ្ទះសុខៗស្រាប់តែមានពពោះយ៉ាងវែងវាមកចូលបែបនេះ។
ដោយរឿងភាគថ្មីកំពុងចាក់បញ្ចាំងរបស់តួឯកស្រីនាង Now មានចំណងជើងថា Mae Bia (แม่เบี้ย) នៅក្នុងរឿងនេះរូបនាងតែងខ្លួនជាស្រីស្អាតស៊ិចស៊ី ថែមនៅផ្ទះមានពស់ជាអ្នកកាពារប្រចាំផ្ទះទៀតផង។ តែក្នុងរឿងដែលសម្ដែងនាងមិនមែងលេងជាមួយពោះមែនទែនទេគឺជាពោះកាត់តក្នុងកុំព្យូទ័រ។ ដល់ពេលមកបានជួបពស់មែនទែនវារចូលដល់ក្នុងផ្ទះបែបនេះ តួឯកស្រីក្នុងរឿង Mae Bia ក៏ភ័យស្លន់ស្លោររកកន្លែងរត់ដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ