រឿងរ៉ាវស្នេហារបស់តារាប្រុសវ័យក្មេង Pachara Marcel Chirathivat ជាមួយនឹងគូស្នេហ៍ថ្មីកាន់តែបង្ហាញភាពផ្អែមល្ហែមខ្លាំងឡើងហើយ!

មហាជនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយពីវត្តមានរបស់តារាប្រុសវ័យក្មេងរូបសង្ហា Pachara Marcel Chirathivat ដែលលោកបានចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តប៉ុន្មានឆ្នាំមកនេះ។

បើក្រឡេកមកមើលពីជីវិតគូរបស់តារាប្រុសរូបនេះវិញ ហ្វេនច្បាស់ជាបានដឹងហើយថាលោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Patricia Good កាលពីពេលកន្លងទៅ ប៉ុន្តែក្រោយពីបែកបាក់គ្នារួចមកលោកក៏បានចាប់ផ្តើមស្នេហាថ្មីជាមួយនឹងតារាស្រីវ័យក្មេងមួយរូបទៀតបានរយៈពេលប្រហែល១ឆ្នាំដែរហើយ។

After Footer (Active) - damrei Mr1 Zone2

អ្វីដែលធ្វើអោយហ្វេនមានការពេញចិត្ត និងត្រេកអរសម្រាប់អ្នកទាំងពីរនោះគឺការដែលអ្នកទាំងពីរបានសាងក្តីសុខជូនគ្នា និងមានភាពផ្អែមល្ហែមដែលបង្ហាញពីភាពសប្បាយរីករាយរបស់ពួកគេនៅក្នុងទំនាក់ទំនងស្នេហាមួយនេះ៕