ជួបបែបនេះចូលផ្ទះ ធ្វើតារាសម្ដែងស្រី Bow Maylada ដល់ថ្នាក់ទប់អារម្មណ៍មិនបានភ្ញាក់ផ្អើលខ្លាំងពេលឃើញពស់
នៅពេលថ្មីៗនេះនៅក្នុង IG story ផ្ទាល់ខ្លួន @bow_maylada បានផុសវីដេអូទុកជាអនុស្សាវរីន៍អោយហ្វេនៗបានមើលជាមួយគ្នាយ៉ាងពេញភ្នែក នៅពេលដែលពស់យ៉ាងធំវារត់ចេញពីបរិវេនផ្ទះ ខណៈដែលនាងនិងអ្នកម៉ាក់កំពុងជួយគ្នារៀបចំដើមឈើក្នុងសួន
រឿងនេះធ្វើអោយនាងប្រញាប់ចាប់យកទូរស័ព្ទមកថតជាវីដេអូផងស្រែកផង ព្រោះតែវាធំគ្រាន់ណាស់ដែរ វានៅចំពោះមុខពេញៗ អាចនិយាយបានថាជារូបភាពមួយដែលធ្វើអោយគ្រប់គ្នាបានមើលពេញៗភ្នែក
អត្ថបទដោយ : នីត្តា