តារាស្រីនាង Anne Thongprasom ធ្វើបុណ្យទៀតហើយ ជួយអ្នកស្រែទិញអង្ករតាមភូមិស្រុក ចែកអ្នកខ្វះខាត!!

តួឯកស្រីជើងចាស់នាង Anne Thongprasom ទទួលបានការសសើរពីអ្នកគាំទ្រទៀតហើយ ក្រោយពីរូបនាងបានបន្ដធ្វើកាងារសប្បុរសធម៌ជួយអ្នកស្រែអ្នកចម្ការជាបន្ដបន្ទាប់។

ព្រោះតាំងពីពីមានការរីករាលដាលជំងឺកូវីដ១៩ មិនត្រឹមតែធ្វើឲមានការប៉ះពាល់ដល់សុខភាពមនុស្សជាច្រើននោះទេ តែក៏ធ្វើឲមានវិបត្ដិសេដ្ឋកិច្ចមានអ្នកខ្វះខាតកាន់តែច្រើនផងដែរ។ ដើម្បីចូលរួមចំណែកជួយប្រជាជនក្នុងប្រទេស តារាស្រីនាង Anne បានប្រមូលទិញអង្ករពីប្រជាកសិករតាមស្រុកភូមិដែលពិបាករកកន្លែងលក់ ហើយអង្ករដែលទិញបាននេះក៏បានយកមកចែកចាយដល់នៅទីប្រជុំជនកំពុងជួបបញ្ហាខ្វះស្បៀងព្រោះកូវីដវិញផងដែរ។ សកម្មភាពរបស់តួឯកស្រីជើងចាស់ដួងនេះ រឹតធ្វើឲអ្នកគាំទ្រស្រលាញ់ចូលចិត្តនិងនិយាយថាមិនខកចិត្តឡើយដែលខំគាំទ្ររូបនាងតាំងពីដើមមក។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ