ក្រោយចាកចេញពីទ្រនំចាស់ TVB តារាស្រី Fala Chen កាន់តែមានប្រជាប្រិយភាព និងត្រៀមចូលរួមសម្តែងរឿងហូលីវូដ!

តារាស្រី Fala Chen គឺជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូប និងមានបទពិសោធន៍នៅក្នុងវិស័យសម្តែងភាពយន្តជាច្រើនឆ្នាំមកហើយផងដែរ។ ក្រោយពេលដែលតារាស្រីរូបនេះបានចាកចេញពីទ្រនំចាស់ដែលនាងធ្លាប់នៅជាច្រើនឆ្នាំកន្លងមក ហើយពេលនេះប្រជាប្រិយភាពរបស់តារាស្រីរូបនេះក៏កាន់តែខ្លាំងឡើងៗ។

អ្វីដែលពិសេសនោះគឺ តារាស្រីរូបនេះហាក់កំពុងត្រៀមបង្ហាញវត្តមាននៅលើភាពយន្តខ្នាតធំបែបហូលីវូដ ដែលអាចធ្វើអោយកេរ្តិ៍ឈ្មោះរបស់នាងកាន់តែមានភាពល្បីល្បាញខ្លាំងឡើងលើសកលលោក។ សម្រាប់តារាស្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានទេពកោសល្យខ្ពស់នៅក្នុងវិស័យសិល្បៈថែមទៀតផង៕

After Footer (Active) - damrei Mr1 Zone2