Bow Maylada មានសកម្មភាពហើយ មានជួបមានបែក…ជារឿងធម្មតា ក្រោយពីបញ្ចប់ទំនាក់ទំនងស្នេហា Mick Thongraya !មានរូបភាព
ច្បាស់លាស់ហើយថា ពេលនេះឋានៈស្នេហារបស់អតិត “ចាប់គូ” ប្រែក្លាយជា “គូស្នេហ៍ពិត” តារាប្រុសស្រី Mick Thongraya និង Bow Maylada បានមកដល់ចំនុចបញ្ចាប់រួចរាល់ហើយ
ដោយខាងប្រុសបានអធិប្បាយពីហេតុផលក្នុងការសម្រេចចិត្តលើកនេះនៅក្នុង IG @mik_thongraya យ៉ាងលម្អិតថា ព្រោះតែការគិតគំនិតមិនត្រង់គ្នា ហើយក៏មិនបានមានអ្នកទីបីអ្វីដែរ
ក្នុងពេលជាមួយគ្នានេះផងដែរហ្វេនៗបានផ្ញើរកំលាំងចិត្តមិនស្ទើរទេ រួមទាំងមិត្តភ័ក្ដនៅក្នុងសិល្បៈដែលបារម្ភពីរអ្នកទាំងពីរ ជាក់ស្ដែង Bow Maylada ក៏បានផុសរូបថត ព្រមជាមួយនិងឃ្លាស្នេហានៅក្នុង IG @bow_maylada ផ្ញើរដល់ហ្វេនៗរបស់នាងជាលើកដំបូងថា
“Happ…ណាស់គ្រប់គ្នា វាជារឿងធម្មតាទេ មានជួបក៏មានបែក ជាមិត្តជាបងដែលល្អចំពោះគ្នាក៏បាន”
ពីការផុសខាងលើនវឯងមិនត្រឹមតែមានហ្វេនៗចូលមកចុចឡាយជាកំលាំងចិត្តអោយនាងប៉ុណ្ណោះទេ តែនៅក្នុង comment ក៏នៅ emoji រូបបេះដូងពណ៌ក្រហមផ្ញើរមកជាច្រើនទៀតផង
អត្ថបទដោយ : នីត្តា