ទំរាំតែបានជួបគ្នា! Aum – Hiso Pok ដឹកដៃគ្នាចូលផ្ទះបាយធ្វើម្ហូបជុំគ្នាឡើងស្វីត ប៉ុន្ដែពេលចប់មានអ្នកស្រែកទ្រហូរ….! មានវីដេអូ

Aum Patcharapa ដោយសារតែក្ដីនឹករលឹកទើបទៅរកម្ចាស់ចិត្ត ហៃសូ Pok ចូលផ្ទះបាយធ្វើម្ហូបអ៊ូអរយ៉ាងមានក្ដីសុខ ពិសេសពេលចប់នាំគ្នាស្រែកលាន់

ព្រោះតែស្ថានការណ៍កូវីដឆ្លងរីករាលដាលខ្លាំងធ្វើអោយការជួបគ្នារវាងមិត្តភ័ក្ដ ឬសង្សាអាចជាយូរណាស់ទើបបានជួបគ្នាម្ដង ជាមួយគ្នានេះផងដែរគូរស្នេហ៍តារាស្រី Aum Patcharapa ជាមួយម្ចាស់ស្នេហ៍រូបសង្ហា Hiso Pok ដែលយូរៗទើបបានជួបគ្នាម្ដងមានសកម្មភាពរ៉ូមែនទិចខ្លះៗ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Aum សូមប្រែកាយជាក្មេងដឹងជញ្ជូនរបស់មកធ្វើម្ហូបអាហារនៅផ្ទះខាងប្រុស ហើយលើកនេះគឺមុខម្ហូបបែបកូរ៉េស្រាប់ៗដោយគ្រាន់តែយកមកកំដៅៗអាំងចៀនបន្ថែមបន្ថយបន្ទិចបន្ទូចតែប៉ុណ្ណោះ

ដោយរូបភាពនិង Hiso Pok ដែរដើរតួជាមេចុងភៅធ្វើម្ហូបនិងកំដៅម្ហូបនិងលើកម្ហូបយ៉ាងមានជំនាញ

កាត់មកខាង Aum ដែលរដើរតួជាស្រី្ដមេផ្ទះបង្ហាញមន្ដស្នេហ៍ រឿងនេះធ្វើអោយទាំងអ្នកថតវីដេអូហើយនិងសាម៉ីខ្លួនស្រែកភ្លាត់មាត់តែម្ដង ព្រោះតែស្ទាយនៃការកំដៅម្ហូបរបស់នាង ស្ទើរតែធ្វើអោយបាយកំពប់អស់និងឯង ខាង Hiso Pok ដល់ថ្នាក់ប្រាប់ថាមិនបានខ្លាចឈឺពោះទេ ប៉ុន្ដែខ្លាចមិនបានញុំច្រើនជាង

អត្ថបទដោយ : នីត្តា