ពេលនេះតារាប្រុស Boy Pakorn បង្ហាញច្បាស់ៗអំពីមូលហេតុដែលលោកនៅមិនទាន់រកឃើញដៃគូជីវិតដូចគេ!

មហាជនជាច្រើនប្រាកដច្បាស់ណាស់ធ្លាប់បានស្គាល់រួចមកហើយ នូវភាពល្បីល្បាញរបស់តារាប្រុសពូកែលេងសើចរូបនេះ លោក Boy Pakorn គឺជាតារាប្រុសមួយរូបដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងរង្វង់សិល្បៈថៃ។

រយៈពេលកន្លងមក មានពត៌មាននិងមានការសង្ស័យជារឿយៗពីទំនាក់ទំនងស្នេហារបស់លោកជាមួយតារាស្រីជាច្រើនរូប ប៉ុន្តែចុងក្រោយពួកគេត្រឹមតែជាមិត្តរួមការងារតែប៉ុណ្ណោះ ហើយលោកក៏នៅតែមិនទាន់រកឃើញមនុស្សដែលអាចយល់ចិត្តគ្នាបានដដែរ។

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាម៉ិញ លោកបានបង្ហាញច្បាស់ៗពីមូលហេតុដែលលោកនៅខ្លួនមួយដល់សព្វថ្ងៃនេះ លោកបានបង្ហើបប្រាប់ថា លោកនៅមិនទាន់មានពេលវេលាដើម្បីផ្តល់អោយដៃគូរបស់លោកទេព្រោះបច្ចុប្បន្ននេះលោកកំពុងតែមមាញឹករឿងការងារយ៉ាងខ្លាំង ហើយលោកបានសាកល្បងស្វែងរកដៃគូដែលអាចដើរទៅមុខជាមួយលោកដែរ ប៉ុន្តែប្រហែលជាមកពីលោកចូលចិត្តលេងសើចច្រើន ដែលធ្វើអោយពួកគេគិតថាលោកគ្រាន់តែលេងសើចជាមួយនឹងគេ ហើយលោកក៏មិនទាន់អាចរកឃើញមនុស្សដែលត្រូវចិត្តនិងយល់ចិត្តគ្នាបាននៅឡើយទេ៕