ការពិតនៅតែជាការពិតមិនអាចលាក់បាន! Bow Maylada បង្ហាញ comment ដែលត្រូវចិត្តនាងបំផុតទាក់ទងនិងការបែកគ្នាជាមួយ Mick នាងគាំទ្រគ្រប់មាត់!! មានរូបភាព
ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៀតហើយសម្រាប់ប្រធានបទគូស្នេហ៍បែកបាក់តារាសម្ដែងប្រុសស្រី Bow Maylada និងអតិតសង្សា Mick Thongraya បើកប្រវត្តិសាស្ដ្រស្នេហាឆ្លងប៉ុស្ដិ៍មួយគូទៀត
ក្រោយពីទាំងគូរបានចេញមកបញ្ចាក់រឿងរ៉ាវស្នេហាទាំងអស់ដែលបានកើតឡើង ដោយព្រមទទួលថាបានចែកផ្លូវគ្នាទៅហើយ មិនទាក់ទងនិងអ្នកទីបីអ្វីឡើយ តែទាំងអស់និងក៏នៅមានគ្រប់គ្នាដែលមិនទាន់អស់ចិត្តចំពោះហេតុផលកន្លងមក ដែលធ្វើអោយ Bow-Mick បែកគ្នាបែបនេះ
ជាក់ស្ដែងនៅក្នុង IG របស់ @9entertain មានអ្នកបណ្ដាញសង្គមម្នាក់ចូលទៅសម្ដែងការយល់ឃើញថា “មិនទាក់ទងនិងអ្វីដែលអ្នកនិយាយមកទាំងអស់នោះទេចា នារីសុភាពទន់ភ្លន់ស្អាតតែងតែត្រូវគេធ្វើបាបច្រើន យើងសម្លឹងឃើញថាទាក់ទងនិងខាងប្រុសច្រើនជាង មនុស្សប្រុសដែលមែនជាខ្លួនឯង កន្លងមកនិងមានដែលទាក់ទងនរណាគេបានយូរដូចជាមួយ Bow ដែរទេ តាមពត៌មានមិនមានទាល់តែសោះ ព្រោះមនុស្សប្រុសដែលចាំតែស្ដាប់តាមបញ្ជាររបស់អ្នកគ្រប់គ្រងចង់អោយទាក់ទងជាមួយអ្នកណាត្រូវចាប់គូរជាមួយអ្នកណា រឿងទាំងអស់មិនទាក់ទងនិងខាងប្អូនស្រីទេ បើមិនជឿចាំតែមើលទៅ”
បន្ទាប់មក Bow ក៏បាន Comment ឆ្លើយតបវិញខ្លីៗតែចាក់ដោតចិត្ត “ត្រូវគ្រប់ពាក្យគ្រប់មាត់ដែលនិយាយមកចា” ព្រមបិតកន្ទុយដោយ emoji រូបភាពទះដៃតិចៗ
អត្ថបទដោយ : នីត្តា