តាមពិតតារាប្រុសរូបនេះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាស្រី Sririta Jensen អស់រយៈ៤ឆ្នាំមុននាងមកជួបនឹងស្វាមីបច្ចុប្បន្ននេះ!

មហាជនជាច្រើនច្បាស់ជាបានស្គាល់និងឃើញពីជីវិតដ៏មានសុភមង្គលរបស់តារាស្រី Sririta Jensen Narongdej ក្នុងពេលបច្ចុ​ប្បន្ននេះហើយ នាងបានកសាងគ្រួសារជាមួយនឹងបុរសសង្ហាដែលជាអ្នកជំនួញមានទ្រព្យសម្បត្តិស្តុកស្តមមួយរូប ហើយក៏បង្កើតបាននូវកូនដ៏គួរអោយស្រឡាញ់ផងដែរ។

បើក្រឡេកមើលពីអតីតកាលរបស់តារាស្រីរូបនេះវិញ Sririta Jensen Narongdej ធ្លាប់បានមានទំនាក់ទំនងស្នេហាជាមួយនឹងតារារ៉េបប្រុសមួយរូបអស់រយៈពេលដល់ទៅ៤ឆ្នាំ ប៉ុន្តែចុងក្រោយអ្នកទាំងពីរត្រូវបានចែកផ្លូវគ្នាវិញព្រោះតែម្នាក់ៗរវល់បំពេញការងាររៀងៗខ្លួនហើយមិនមានពេលផ្តល់អោយគ្នា។

After Footer (Active) - damrei Mr1 Zone2

ទោះបីជាចំណងស្នេហ៍របស់អ្នកទាំងពីរត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរនៅតែមានទំនាក់ទំនងជាមួយគ្នាក្នុងនាមជាមិត្តភក្តិល្អដដែរ៕