ទៅមើលផ្ទះតម្លៃកប់ក្តោងរបស់ Bella Ranee តែអាចនឹងលាឈប់ពីសិល្បៈ បើដូចលោក Weir Sukolwat និយាយមែន (មានរូបភាព)

តារាស្រី Bella Ranee ត្រូវបានគេចាត់ទុកថា ជាតួឯកស្រីដ៏ឆ្នើមមួយរូបទៀត ដែលមានស្នាដៃសម្តែងជាច្រើន។

នាងបាននិយាយពីជីវិតរបស់នាង កាលពីសម័យរៀននៅវិទ្យាល័យ ដោយនាងបានធ្វើការកំឡុងពេលសម្រាកឆមាស ក្នុងនាមជាអ្នកបម្រើនៅហាងការ៉េមមួយ ដែលតម្រូវឲ្យនាងឈររយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃ អស់រយៈពេល ៣ ខែ ។

After Footer (Active) - damrei Mr1 Zone2

បើទោះបីជាមិនយូរប៉ុន្មានក៏ដោយ ប៉ុន្តែនាងបានទទួលបទពិសោធន៍ឲ្យនាងមានការអត់ធ្មត់ និងមានទំនួលខុសត្រូវ។

ទន្ទឹមនឹងនោះ មិត្តប្រុសសំណព្វចិត្តគឺលោក Weir Sukolwat ដែលកាលពីមុន លោកធ្លាប់បានផ្តល់បទសម្ភាសន៍ថា បើថ្ងៃណាមួយមានដំណឹងល្អមែន អាចនឹងមានមនុស្សម្នាក់ត្រូវដកឃ្លាពីការងារដើម្បីថែរក្សាគ្រួសារ ធ្វើឱ្យមនុស្សជាច្រើនគិតថា វាអាចជាមួយទៀតនៃជីវិតដែលបណ្តាលឱ្យ Bella ចូលនិវត្តន៍ពីសិល្បៈ ។

“ខ្ញុំនៅមិនមានគម្រោងច្បាស់លាស់ទេ យល់ល្អឲ្យវាទោមុខសន្សឹមៗ ព្រោះពួកយើងនៅតែមានការងារជាច្រើនទៀត” នេះជាសម្ដីរបស់លោក Weir Sukolwat ។

តែខាងប្រុស ក៏បានចាប់ផ្តើមគម្រោងរួចជាស្រេចដូច្នេះថា “ប្រហែលជាខ្ញុំបានសម្លឹងមើលឃើញរឿងមួយ គឺខ្ញុំនៅក្នុងវិស័យសិល្បៈនេះយូរជាង Balla ដូច្នេះ Balla មិនបានមើលទៅដល់ណាដល់ណីទេ គាត់គ្រាន់តែសម្លឹងមើលត្រឹមទីនេះជាមុនសិន”

លើសពីនេះ Bella បានខិតខំសន្សំលុយ ដើម្បីសង់ផ្ទះផ្ទាល់ខ្លួន ដែលនាងបានចំណាយលុយជាង ១០ លានបាត (ប្រហែល ៣០ ម៉ឺនដុល្លារ) ។ ហើយ Bella ក៏កំពុងតុបតែងផ្ទះផ្ទាល់ខ្លួនរបស់នាង នៅក្នុងរចនាបថដ៏ប្រណិត កណ្តាលសួនបៃតងជុំវិញផ្ទះ ទុកដើម្បីរស់នៅជួបជុំក្រុមគ្រួសាររបស់នាងទៀតផង ។

ចំណែកជ្រុងមួយដែលនាងចូលចិត្តបំផុត គឺបន្ទប់ទទួលភ្ញៀវ ជ្រុងនេះត្រូវបានតុបតែងដោយសាឡុងធំ ដែល Bella អាចគេងនិងលេងជាមួយម្តាយ និងឆ្មា បានយ៉ាងសាមញ្ញ និងឆើតឆាយជាមួយកញ្ចក់ និងគ្រឿងសង្ហារិមទំនើបៗ ។ ជ្រុងមួយទៀតដែលនាងចូលចិត្ត ក្នុងនោះគឺផ្ទះបាយ វាជ្រុងមួយទៀតដែលនាងចូលចិត្តក្នុងការអង្គុយបរិភោគអាហារជួបជុំគ្រួសារ ៕

សូមមើលទិដ្ឋភាពផ្ទះរបស់ Bella ខាងក្រោម៖

ប្រភព៖ Daily Live