វីរបុរសចិត្តល្អ! លោក Mak Prin ត្រូវបានតែងតាំងមុខងារធំមួយ ក្នុងពិធីបុណ្យសាសនានៅប្រាសាទ Phraya Suren ដែលនឹងប្រព្រិត្តទៅនាពេលខាងមុខនេះ

វីរបុរសចិត្តល្អ! លោក Mak Prin ត្រូវបានតែងតាំងមុខងារធំមួយ ក្នុងពិធីបុណ្យសាសនានៅប្រាសាទ តារាសម្ដែងប្រុសញញឹមស្រស់ប្រចាំប្រទេសថៃ លោក Mak Prin ត្រូវបានគេដាក់នាមថា ជាវីរបុរសកិត្តិយស មានចិត្តជ្រះថ្លា ដោយសារតែ លោក តែងតែទៅធ្វើបុណ្យកុសលនៅតាមកន្លែងផ្សេងៗជាមួយសង្សារសំណព្វចិត្ត ដែលជាតារាល្បី នាង Kimberley ជាញឹកញាប់។

ដោយឡែក ថ្មីៗនេះលោក Mak Prin ត្រូវបានតែងតាំងជាអធិបតីក្នុងពិធីបុណ្យកឋិនទានមួយនៅឯប្រាសាទ Phraya Suren ហើយលោកក៏បានធ្វើការអញ្ជើញមិត្តៗអ្នកគាំទ្រទាំងអស់ឲ្យចូលរួមក្នុងពិធីបុណ្យកឋិនទានផងដែរ ដើម្បីសាងសង់ផ្ទះថៃជូនដល់ព្រះសង្ឃនៅទីនោះ ចំណែព្រឹត្តិការណ៍នៃកម្មវិធីបុណ្យនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែតុលាឆ្នាំ ២០២១ ខាងមុខនេះ។

After Footer (Active) - damrei Mr1 Zone2

ជាមួយគ្នានោះដែរ តារាប្រុសវ័យក្មេង Mak Prin ក៏ធ្លាប់ជាសិស្សម្នាក់ដែលស្នាក់នៅក្នុងវត្ត Phraya Suren តាំងពីយូរយារណាស់មកហើយ។ លើសពីនេះ នៅពេលដែលត្រូវបានគេជ្រើសរើសតែងតាំងជំនួស ឪពុកម្តាយរបស់ Mak ក៏បានជ្រើសរើសគាត់ឲ្យចូលរួមក្នុងពិធីបុណ្យនៅឯព្រះវិហារនេះ ហើយជារឿយៗ Mak Prin តែងតែចូលរួមធ្វើកុសលនៅឯព្រះវិហារទៀតផង៕

ប្រភព៖ បរទេស
ដោយ៖ លីនិ