ផ្ទុះការសង្ស័យ! អ្នកគ្រប់គ្រងរបស់កំពូលតារាឯក Nadech Kugimiya ចេញមកបញ្ជាក់ច្បាស់ៗ ពីការទិញផ្ទះដ៏ប្រណិត ចំណែកតម្លៃវិញកប់ក្ដោង

មានពាក្យចចាមអារាមមួយនិយាយថា គូស្នេហ៍តារាល្បីថៃមួយគូបានទិញ “អន្តេវាសិកដ្ឋានមួយ” ក្នុងតម្លៃជាង ៦០ លានបាត។ យ៉ាងណាមិញ គេហទំព័រដ៏ល្បី“Jay Moi 108” បានចែករំលែកបណ្តាញព័ត៌មាននៃទូរទស្សន៍ “TV Pool” ដោយបង្ហើបតម្រុយថា “បុរសនោះគឺជាវីរបុរសដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ សង្ហា រូបល្អ រួសរាយរាក់ទាក់ សន្តាចិត្តប្រពៃ និងស្រឡាញ់មិត្តស្រីរបស់គាត់ខ្លាំងណាស់។ ចំណែកភាគីខាងស្រីវិញជាមនុស្សម្នាក់ដែលមានភាពផ្អែមល្ហែម ច្បាស់លាស់ រួសរាយ និងស្រស់ស្អាត នៅលើពិភពលោកនេះ។ ហើយនៅពេលដែលនាងប្រើអ្វី? ប្រជាជនតែងប្រមូលទិញនិងប្រើប្រាស់ដូចនាងដែរ។ ការប្រើអ្វីមួយគឺរបស់នោះតែងមានតម្លៃថ្លៃជាង។

តួយ៉ាង នៅក្នុងព្រឹត្តិការណ៍ជជែកវែកញែកនេះ បានធ្វើឱ្យមនុស្សជាច្រើនធ្វើការប៉ាន់ស្មាននិងសំដៅលើគូស្នេហ៍ផ្អែមល្ហែមរបស់តារាសម្ដែង “Nadech Kugimiya” និង “Yaya Urassaya Sperbund” ។

After Footer (Active) - damrei Mr1 Zone2

ដោយឡែកថ្មីៗនេះ អ្នកគ្រប់គ្រងរឿងរបស់តារាសម្ដែងប្រុសលោក “Nadech Kugimiya” បានបង្ហើបក្នុងកម្មវិធីកម្សាន្តប៉ុស្តិ៍លេខ ៣១ ថា “ការពិតផ្ទះបែបនេះសោះ” Nadech “បានសង់ផ្ទះជាង ២ ឆ្នាំហើយ ប៉ុន្តែនៅតែមិនទាន់បញ្ចប់ឡើយ ដោយសារស្ថានភាពកូវីដកើតឡើងជាបន្តបន្ទាប់ ដូច្នេះការសាងសង់ត្រូវបញ្ឈប់ជាបណ្តោះអាសន្ន រួមទាំងត្រូវផ្លាស់ប្តូរទម្រង់នឹងត្រូវចំណាយពេលវេលាច្រើន។ ហើយពេលមានសំណួរសួរថា “តើអាចហៅឈ្មោះថា “អន្តេវាសិកដ្ឋានបានទេ?” អ្នកគ្រប់គ្រងក៏បានឆ្លើយយ៉ាងច្បាស់ៗថា ” Nadech Kugimiya ហៅថា “ផ្ទះគ្រួសារ” ព្រោះ Yaya Urassaya Sperbund ជាសមាជិកគ្រួសាររបស់លោក។

ចំណែកតម្លៃនៃផ្ទះនេះ លោក “Nadech” បានលះបង់ទាំងរូបកាយនិងចិត្តរបស់គាត់ ក្នុងការយកចិត្តទុកដាក់លើព័ត៌មានលំអិតអំពីការជ្រើសរើសដី ការរចនាផ្ទះ ថែមទាំងត្រូវគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងទៀត ព្រោះគាត់ចង់ឱ្យផ្ទះនេះក្លាយជាផ្ទះដែលគ្រួសាររបស់គាត់អាចរស់នៅជារៀងរហូត៕

ប្រភព៖ បរទេស
ដោយ៖ លីនិ