លោក A-Pasin បង្ហោះឃ្លីបវីដេអូនាគរាជ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង នាំគ្នាវិភាគពិត ឬកាត់ត (មានវីដេអូ)
ទាក់ទងនឹងរឿងជំនឿរបស់នាគរាជ គឺមានមនុស្សមួយចំនួនគោរពបូជាខ្លាំងណាស់ សូម្បីតារាល្បីៗក៏ដូច្នោះដែរ ហើយម្នាក់ក្នុងចំណោមពួកគេគឺលោក “A-Pasin Ruangwut” ដែលគាត់បានបង្ហោះឃ្លីបវីដេអូនាគរាជ ជាមួយពាក្យពេជន៍បញ្ជាក់ពីជំនឿរបស់គាត់ដែរ ។
ម្យ៉ាងទៀត សម្រាប់អ្នកគាំទ្រណាដែលតាមដានជីវិតរបស់លោក A Passin ច្បាស់ជានឹងបានឃើញផ្ទះរបស់គាត់មានប្រមូលទៅដោយវត្ថុស័កិ្តសិទ្ធច្រើនណាស់ ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះលោក A Passin បានបង្ហោះឃ្លីបមួយដែលត្រូវបានចែករំលែកយ៉ាងច្រើននៅលើអ៊ីនធឺណិត មិនប្រាកដថាវាជាឃ្លីបពិត ឬកែសម្រួលទេ តែលោកបានសសេរ Caption ដូច្នេះថា ៖
“នាគរាជមើលទៅថ្លៃថ្នូរ និងមានអំណាចណាស់ សូមជួយពិចារណាតើជានាគពិត ឬមិនពិត? (មិនមែនជាបញ្ហាសំខាន់ទេ) ថាតើវាជាការពិតឬអត់ (អស្ចារ្យ) ឬចេញពីៗការប្រើបច្ចេកទេស CG (ប៉ុន្តែសំឡេងគួរតែត្រូវបានកែសម្រួល)
ពីនរណាម្នាក់កាត់តមិនមែបជាបញ្ហាទេ ប្រសិនបើវាបង្កើតឥទ្ធិពលរំញោចដល់យើង ឱ្យធ្វើប្រកាន់ភ្ជាប់នូវគុណធម៌ ជំនឿផ្តល់ឱ្យយើងនូវការលើកទឹកចិត្ត ពរជ័យរបស់ព្រះនិងនាគរាជនឹងនៅជាមួយយើងជានិច្ច ។ cr: មានព្រឹទ្ធាចារ្យដែលខ្ញុំគោរពម្នាក់ផ្ញើរមក “ប្រហែលជាដកស្រង់មកពីភាពយន្តរឿងណាមួយហើយ បន្ទាប់មកកាត់សំឡេងអ្នកយកព័ត៌មានល្បីមកដាក់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ (ប្រហែលជានៅក្នុងផ្នែក PR)”។
វីដេអូឃ្លីបប្រធាបបទ៖
តាមរយៈ Caption ខាងលើ យើងសង្កេតឃើញថា មានមហាជនជាច្រើនបានចូលមកបញ្ចេញមតិផ្សេងគ្នាដូច្នេះថា៖ អាចនឹងកាត់តទេដឹង! កត់សំគាល់ពីស្នាមវារពេលបញ្ចប់ វាដូចជាដើរក្នុងទិសដៅផ្ទុយគ្នា, តើពិតដែរឬទេ p,A, ព្រឺសម្បុរណាស់, សាធុ សាធុ ប្រហែលជាបច្ចេកទេស CG ហើយ, សាធុ សាធុ ជាបុណ្យកុសលណាស់ដែលបានឃើញ, ពិត ឬមិនពិត សូមពិចារណាដោយខ្លួនឯង វាជាជំនឿផ្ទាល់ខ្លួន និងខមមិនជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ ៕
ប្រភព៖ IG