គឺជាតារាសម្តែង និងជាតារាម៉ូដែលជើងចាស់ ដ៏មានទេពកោសល្យមួយរូបទៀត ដែលបានបណ្តែតខ្លួននៅក្នុងវិស័យសិល្បៈអស់រយៈពេលជាង ៣០ ឆ្នាំ ហើយក្រៅពីជោគជ័យក្នុងវិស័យសិល្បៈហើយ គាត់ក៏ជោគជ័យនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ អាចនិយាយបានថា គាត់គឺជាមនុស្សដែលឧស្សាហ៍ព្យាយាម និងពូកែរកស៊ីខ្លាំងណាស់សម្រាប់តារាស្រី Nus Nussaba ។
បើនិយាយពីរឿងគ្រួសារវិញក៏មិនធម្មតាដែរ ជាពិសេសកូនប្រុសដ៏សង្ហារបស់គាត់ ដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងទូលំទូលាយ។
សម្រាប់តារាស្រី Nus Nussaba ក្រៅពីពូកែរកស៊ីហើយ គាត់ក៏ជាសិស្សពូកែមួយរូបដែរ ដោយសារតែគាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតគ្រប់គ្រងវប្បធម៌ ពីសាកលវិទ្យាល័យជូឡាឡុងកនផងដែរ ។
ម្យ៉ាងវិញទៀត ប្រសិនបើប្រិយមិត្តបានតាមដានជីវិតរបស់គាត់ បងប្អូនច្បាស់ជានឹងឃើញថា គាត់បានរៀបការជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម ថែមទាំងមានកូនកំលោះរូបសង្ហាដល់ទៅ ២ នាក់ ។
ចំណែកកូនកំលោះរបស់គាត់ ក្រៅពីមានរូបរាងសង្ហាដូចតួកុនហើយ ពួកគេក៏មានសមត្ថភាពមិនធម្មតាដែរ ដោយកូនបងប្រុសច្បងកំពុងតែរៀនពេទ្យនៅក្រៅប្រទេសទៀតផង ៕
ប្រភព៖ Tha Entertainment