ឈប់ហៅគាត់ថា “យាយព្រីក” ទៀត ប្តូរមកហៅថា “អូន Aew” វិញ ព្រោះសម្រស់គាត់ក្មេងជាងមុនច្រើន ក្រោយកែអស់មួយឈុតធំ
ពិតជាស្រស់ស្អាតទាំងយប់ទាំងថ្ងៃមែន សម្រាប់តារាសម្តែងជើងចាស់ គឺលោកស្រី Aew Ampha Phusit ដែលបច្ចុប្បន្នមានអាយុ ៦២ ឆ្នាំ តែមិនទាន់ចង់ឈប់ស្អាតទេ ព្រោះគាត់ទើបតែទៅអាប់ដេតមុខថ្មីមួយឈុតធំ ហៅថាជាការកែសម្ផស្សផ្តាំចាស់ក៏ថាបាន ។
ក្នុងនោះលោកស្រីបានឲ្យដឹងថា គាត់បានកែច្រើនដែរមិនថាជា ការកែត្របកភ្នែកមិនស្មើគ្នា ទាញមុខ កែស្លាកស្នាមនៅគុម្ពត្រចៀក កាត់បឿក ទាញស្បែកកឲ្យតឹង ក៏ដូចជាកែត្រចៀកឲ្យសមសួនផងដែរ ។
ចំពោះលទ្ធផលបច្ចុប្បន្ន អាចនិយាយបានថាចេញមកល្អប្រសើរជាងការរំពឹងទុក គាត់មើលទៅស្រស់ស្អាត និងប្លែកដូចជាមនុស្ស ២ នាក់ផ្សេងគ្នា មើលទៅក្មេងជាងមុនសឹងតែ ១០ ឆ្នាំ ។
នេះបើតាមការបញ្ជាក់របស់គ្លីនិកមួយ បានបញ្ជាក់ថា ក្នុងរូបភាពនេះគឺជាមុខរបស់លោកស្រី ក្រោយសម្រាកព្យាបាលអស់រយៈពេល ២ ខែ បន្ទាប់ពីមុខរបួសចាប់ផ្តើមសះស្បើយ គ្រប់យ៉ាងក៏ចាប់ផ្តើមស្រកទៅតាមចំណុចដែលព្រៀងទុកដែរ ។

ទន្ទឹមនឹងការបង្ហោះរូបខាងលើ ខាងគ្លីនិកក៏បានភ្ជាប់ជាមួយ Caption ថា “ចាប់ពីពេលនេះទៅ សូមឈប់ហៅគាត់យាយព្រីកទៀត គួរហៅគាត់ថា “អូន Aew” វីញ” ៕
ប្រភព៖ IG