ឆ្លាត់មែន! កូនប្រុស នៅ សូនីតា ទើបអាយុ២ខួបអាចរៀបអក្សរAដល់Zបាន!(មានវីដេអូ)

ជាការពិតណាស់ ក្រោយពេលដែលអ្នកនាង នៅ សូនីតា រៀបការមានគ្រួសារ និងមានកូនប្រុសម្នាក់មក ជីវិតគ្រួសារអ្នកនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ លួចច្រណែនស្ទើរតែគ្រប់គ្នាផងដែរ។

អ្វីដែលពិសេសនោះគឺ កូនប្រុសរបស់អ្នកនាង មិនត្រឹមតែមានមុនមាត់ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ខ្លាំងនោះទេ ហើយថែមទាំងមានខួរក្បាលឆ្លាតវៃតាំងពីក្មេងថែមទៀត។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗនេះអ្នកនាងបានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពកូនប្រុសអ្នកនាង រៀបអក្សរ ABC បានយ៉ាងត្រឹមត្រូវ និងស្គាល់អក្សរជាច្រើនថែមទាំងទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរកូនប្រុសតារាស្រីរូបនេះ ពិតជាមានភាពឆ្លាតវៃមែន ខណៈបច្ចុប្បន្ននេះទើបតែមានវ័យ២ខួបប៉ុនណោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី