រាល់ថ្ងៃប្រយ័ត្នណាស់ តួឯកស្រីនាង Aom រាយឈ្មោះអាហារដែលនាងអាឡាក់ស៊ី ច្រើនជាងម្ភៃមុខឯណោះ…

មិនមែនញុាំស្រួលដូចនៅក្នុងរឿងដែលសម្ដែងនោះទេ តារាសម្ដែងស្រីមុខខ្ជូតតួឯកស្រីក្នុងរឿងភាគថៃល្បីៗនាង Aom Sushar ឆ្លើយតបនឹងសំណួរអ្នកគាំទ្រពីអាហារដែលនាងអាឡាក់ស៊ីជាមួយមិនអាចញុាំបាន ដឹងហើយធ្វើឲគ្រប់គ្នាសម្ដែងក្ដីបារម្មណ៍។

ដោយតួឯកស្រីនាង Aom ជាច្រើនលើកហើយដែលអ្នកគាំទ្របានដឹងថារូបនាងបានចូលមន្ទីពេទ្យព្រោះតែញុាំអាហារខុសមានបញ្ហាអាឡាក់ស៊ីជាមួយ ទើបធ្វើឲមានអ្នកចូលមក Comment សួររូបនាងដោយក្ដីបារម្មណ៍ថាតើការពិតទៅរូបនាងមិនអាចញុាំអាហារអីខ្លះ? ដោយតារាស្រីនាង Aom ក៏បានឆ្លើយតបជាមួយសំណួរអ្នកគាំទ្របង្ហោះក្នុងបណ្ដាញសង្គមជាមួយការសសេរចម្លើយរាយនាមវែងច្រើនជាងម្ភៃមុខឯណោះ។ ដោយអាហារដែលតួឯកស្រីនាង Aom Sushar អាឡាក់ស៊ីជាមួយមានដូចជា ទឹកដោះគោ ពងសនៃស៊ុត យ៉ូហ្គឺត ឈីសគ្រប់ប្រភេទ ទឹកដោះគោជូរ មឹក គ្រាប់ជី ក្រូចឆ្មារ ខ្ទឹម ផ្លែរ៉ូសម៉ារី…..។

After Footer (Active) - damrei Mr1 Zone2

ថ្វីត្បិតតែមានអាហារដែលនាងអាឡាក់ស៊ីជាមួយច្រើនមុខ តែ Aom ក៏មានអាហារច្រើនទៀតសម្រាប់ញុាំនិងតែងបង្ហោះរូបជាមួយអាហារជាញឹកញាប់ ថែមទាំងមានគូស្នេហ៍នៅចាំមើលថែយ៉ាងល្អផងដែរ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ