តារាប្រុសស្រីចិត្តធម៌ Weir-Bella ចាប់ដៃគ្នាបរិច្ចាគលុយរាប់លានដើម្បីផ្គត់ផ្គងការផលិត…..! មានរូបភាព

ជាគូរស្នេហ៍ផ្អែមល្ហែមដែលតែងតែនាំគ្នាធ្វើរឿងល្អៗជួយដល់អ្នកដទៃជានិច្ច សម្រាប់គូរស្នេហ៍តារាប្រុសស្រី Weir Sukolwat និង Bella Ranee យ៉ាងជាក់ស្ដែងទាំងគូរក៏បានផុសគំនិតថ្មីក្នុងការធ្វើសៀវភៅរូបភាពស្អាតៗ ដែលបានមកពីរការដើរលេង មិនមែនជាកោះមិនអាចមកជំនួសបានទេ រកចំណូលដើម្បីជាទុនជម្រុញការផលិតវ៉ាក់សាំងថៃ

ដោយជាក់ស្ដែងនៅក្នុង IG @ployandbell បានបង្ហាញរូបភាព Bella-Weir បរិច្ចាគលុយ ព្រមទាំងមានឃ្លាអមមកជាមួយថា “បង Weir ហើយនិងអូន Bella បាននាំយកលុយដែលជាចំនូលបានមកពីការធ្វើ photobook  #មិនមែនកោះមិនអាចមកជំនួសបាន” ចំនួន 423,794.14​បាត ដោយមិនមានការកាត់កងការចំណាយទៅលើមូលនិធិសហគ្រាសស៊ីអាយអេ ដើម្បីជាទុនក្នុងការផលិតវ៉ាក់សាំង chula vaccine។ ស្លឹកថ្នាំ ក្នុងគម្រោងការវ៉ាក់សាំងដើម្បីប្រជាជនថៃ

After Footer (Active) - damrei Mr1 Zone2

សូមអគុណគ្រប់គ្នាដែលបានធ្វើដំណើរជាមួយនិងអ្នកទាំងពីរតាមរយៈ Photobook មួយក្បាលនេះ ហើយបានរួមធ្វើរឿងល្អៗជាមួយគ្នា សូមចូលរួមអនុមោទនា ក្នុងឪកាសនេះផងដែរចា”

អត្ថបទដោយ : នីត្តា