ចេះរកនឹកឆ្លើយឃើញ! Chompoo Araya ឆ្លើយយ៉ាងខ្លីថា……នៅពេលគេសួរថាមានហាត់រាំតាមបទ LALISA ហើយរឺនៅ? មានរូបភាព
គឺចាតារាសំណព្វចិត្តហ្វេនៗម្នាក់ទៀតសម្រាប់ Chompoo Araya ដែលអ្នកគាំទ្រ ជាច្រើនទាមទារចង់អោយចេញមករាំតាម cover បទភ្លេងថ្មី LALISA របស់ Lalisa Manoban តារាចម្រៀងថៃ ដែលជាសមាជិតរបស់ក្រម BLACKPINK ប្រទេសកូរ៉េខាងត្បូង បានចេញអាល់ប៊ុមទោលដំបូងរបស់នាង រហូតល្បីទូរទាំងសកលលោកដោយប្រើពេលមិនប៉ុន្មាននាទី
ជាក់ស្ដែងនៅក្នុង IG @chomismaterialgirl របស់ Chompoo Araya ក៏មានអ្នកចូលទៅ comment សួរត្រង់ៗថា “ម៉ែហាត់រាំបទភ្លេង Lalisa ហើយរឺនៅ?” ហើយសាម៉ីខ្លួនបានឆ្លើយទៅវិញថា “គ្រាន់តែរៀនញាក់រៀនក្រលែងអោយត្រូវចង្វាក់សិនទៅ”
រឿងនេះហ្វេនៗដែលបានឃើញក៏នាំគ្នាចូលទៅចុចឡាយអោយភ្លាមៗនិងអស់សំណើចចំពោះចម្លើយរបស់ម៉ាក់ៗជាខ្លាំង ព្រមទាំងមានសង្ឃឹមតិចៗដែរថាថ្ងៃណាមួយនិងបានឃើញក្បាច់រាំម៉ាក់ៗ
អត្ថបទដោយ : នីត្តា