ទីបំផុតក៏បានឃើញមុខ! Mew Nittha បង្ហាញរូបដំបូងព្រមជាមួយគ្រួសារយ៉ាងកក់ក្ដៅនាំអូន Marin មកបង្ហាញខ្លួន!! មានរូបភាព
ពិតជាសក្ដិសមនិងការរងចាំមែន នៅពេលតារាសម្ដែងស្រី Mew Nittha បានសម្រាលកូនស្រីដំបូងនិងដាក់ឈ្មោះថាអូន Marin កាលពីថ្ងៃទី 12 កញ្ញា កណ្ដាលភាពរីករាយរបស់អ្នកក្នុងគ្រួសសារ ដោយសាម៉ីកំលោះរូបសង្ហាចាំនៅក្បែរកាយជានិច្ច
ថ្មីៗនេះ Mew ក៏បានបង្ហាញរូបដំបូងអោយហ្វេនៗដែលតាមដាននៅក្នុង IG @mewnittha បានឃើញមុខកូនស្រី ជារូបជុំគ្រួសារមានម៉ាក់មានបា៉និងកូនយ៉ាងកក់ក្ដៅ ដោយលោកប៉ាជាអ្នកបីបមអូន Marin “អូន Marin មកដល់ហើយចា”
ក្រៅពី Mew នាំអូនមកផ្ញើរខ្លួនផ្ញើរប្រាណជាផ្លូវការហើយ សាម៉ីខ្លួនបានឆ្លៀតឪកាសបើក IG អោយកូនស្រីដោយដាក់ឈ្មោះថា @marin_kuha ព្រមទាំងផុសរូបភាពអូនអោយហ្វេនៗបានឃើញពេញៗភ្នែកនិងច្បាស់ ខណៈពេលដែលអូនតូចកំពុងបិតភ្នែកព្រិមៗ មុខមាត់គួអោយស្រលាញ់ខ្លាំងណាស់
អត្ថបទដោយ : នីត្តា