មហាជនជាច្រើនច្បាស់ជាស្គាល់រួចមកហើយពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់កំពូលតារាសម្តែងស្រី Araya Alberta Hargate (Chompoo) ដែលនាងកំពុងតែរស់នៅយ៉ាងសោយសុខក្នុងគ្រួសារដែលពោលពេញទៅដោយក្តីស្រឡាញ់។
សម្រាប់តារាស្រីរូបនេះក្រោយរៀបការជាមួយនឹងស្វាមីដែលរស់នៅក្នុងត្រកូលអ្នកជំនួញ នាងក៏បានបង្កើតបានចំណងដៃកូនភ្លោះប្រុសពីររូប ហើយម្នាក់ៗសុទ្ធតែស្រស់ស្អាតនិងឆ្លាតៗថែមទៀតផង។
បើក្រឡេកមកមើលពីអត្ថន័យឈ្មោះរបស់កូនប្រុសទាំងពីររូបនេះវិញគឺមានន័យដូចច្នេះឯង៖ Saifa ដែលមានន័យថា ផ្ទៃមេឃ និង Phayu មានន័យថា ព្យុះភ្លៀង សម្រាប់មូលហេតុដែលតារាស្រីរូបនេះដាក់ឈ្មោះអោយកូនប្រុសទាំងពីររូបបែបនេះគឺព្រោះពួកគេបានកើតនៅចំពេលដែលផ្ទៃមេឃកំពុងមានព្យុះភ្លៀងខ្លាំង៕