ជួបរឿងអាស្រូវផ្ទួនៗធ្វើអោយកំពូលតារាស្រីដែលមានទ្រព្យសម្បត្តិហូរហៀរ បាត់បង់គ្មានសល់អ្វីពីខ្លួននិងលែងបានចូលខ្លួនក្នុងវិស័យសិល្បៈជារៀងរហូត!
កាលពីដើមឆ្នាំ២០២១កន្លងទៅ តារាស្រី Zheng Shuang បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែត្រូវបានអតីតស្វាមីរបស់នាងបកអាក្រាតរឿងរ៉ាវជួលស្ត្រីម្នាក់អោយពពោះជំនួសហើយមិនព្រមទទួលខុសត្រូវ រហូតត្រូវឡើងតុលាការដោះស្រាយយ៉ាងមមាញឹក។
ក្នុងរឿងរ៉ាវមួយនេះកូនរបស់នាងត្រូវបានកាត់អោយទៅខាងអតីតស្វាមីជាអ្នកមើលថែទាំ រីឯរូបនាងមានសិទ្ធត្រឹមជួបមុខកូនតែប៉ុណ្ណោះ ក្រោយមកកាលពីពេលថ្មីៗកន្លងទៅនេះ នាងត្រូវបានជួបនូវរឿងអាស្រូវដ៏ធ្ងន់ធ្ងរមួយទៀតទាក់ទងទៅនឹងរឿងគេចពន្ធ ដែលនាងត្រូវជាប់ទោសនិងសងជាទឹកប្រាក់ប្រមាណ ៤៦លានដុល្លារក្នុងរយៈពេលកំណត់ ហើយនាងត្រូវបានប្រកាសលក់ផ្ទះរបស់នាងភ្លាមៗក្នុងតម្លៃក្រោមទីផ្សារដើម្បីយកមកដោះបំណុល។
ជីវិតរបស់នាងកាន់តែដុនដាបខ្លាំងឡើងទៅ ដោយក្រសួងផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ជាតិបានប្រកាសលែងអោយនាងចូលក្នុងខ្លួនបម្រើក្នុងវិស័យសិល្បៈជាផ្លូវការជារៀងរហូត ដែលរឿងរ៉ាវនេះបានធ្វើអោយជីវិតនាងកាន់តែធ្លាក់ដល់បាតថែមទៀត៕