រឿង GL ទាំង៥ដែលល្បីបែបរ៉ូមែនទិច! (មាន Link)

ថ្ងៃនេះអេតមីននឹងលើកយករឿង GL (Girl Love) ដែលល្បីដែលតួទាំង២បានបញ្ចូលមនោសញ្ចេតនាយ៉ាងល្អមកឲ្យប្រិយមិត្តដែលចូលចិត្តទស្សនារឿងបែបមនុស្សស្រលាញ់ភេទដូចគ្នា៖

១. Carol

After Footer (Active) - damrei Mr1 Zone2

Carol គឺជារឿងសម័យប្រលោមលោកមនោសញ្ចេតនានៅក្នុងឆ្នាំ ១៩៥២ ដែលមានតួស្រីម្នាក់ឈ្មោះ Carol Aird គាត់បានលែងលះ និងមានកូនស្រីមា្នក់ហើយគាត់ក៏វ័យចំណាស់ជាងតួស្រីម្នាក់ដែលមានឈ្មោះថា Therese Belivet។ តើសាច់រឿងនេះនឹងទៅជាយ៉ាងណានោះ អាចចូលទស្សនាក្នុង Link ខាងក្រោមនេះ
https://flixhq.ru/movie/carol-2jyl

២. The Handmaiden

The Handmaidenគឺជាខ្សែភាពយន្តបែបចិត្តសាស្ត្រនិងស្រើបស្រាលរបស់កូរ៉េខាងត្បូង។ ដែលបុរសម្នាក់ជួល   ស្ត្រីម្នាក់ឱ្យធ្វើជាអ្នកបម្រើដល់ស្រី្តម្នាក់ទៀតដែលជាអ្នកស្នងមរតក ក្នុងគោលបំណងដ៏អាក្រក់មួយដើម្បីបោកយកមរតកទាំងអស់នោះ ប៉ុន្តែផែនការមិនដូចអ្វីដែលបុរសនោះបានគ្រងទុកនោះទេ។ តើសាច់រឿងនេះនឹងទៅជាយ៉ាងណានោះ អាចចូលទស្សនាក្នុង Link ខាងក្រោមនេះ

https://flixhq.ru/movie/the-handmaiden-1nryp

៣. I Cant Think Straight

I Cant Think Straight គឺជាខ្សែភាពយន្តរឿងមនោសញ្ចេតនារបស់អង់គ្លេស ដែលនារីវ័យក្មេងម្នាក់ដែលប្រុង នឹងរៀបការហើយបានរកឃើញថាជីវិតរបស់នាងបានផ្លាស់ប្តូរជារៀងរហូតនៅពេលដែលនាងជួបនារីម្នាក់ទៀត។

https://flixhq.ru/movie/i-cant-think-straight-8yyo

៤. Saving Face

Saving Face គឺជាខ្សែភាពយន្តបែបកំប្លែង និង មនោសញ្ចេតនាអាមេរិច ដែលតួស្រីម្នាក់គឺជាគ្រូពេទ្យវះកាត់ជនជាតិអាមេរិកដើមកំណើតជាជនជាតិចិនរស់នៅក្នុងទីក្រុងញូវយ៉ក។ តើតួស្រីទាំង២ជួបគ្នាដោយសារអ្វីនោះអាចចូលមើកក្នុង Link ខាងក្រោមនេះ

https://flixhq.ru/movie/saving-face-j98y

៥. សង្សារខ្ញុំ (My Love)

សង្សារខ្ញុំ (My Love) គឺជាខ្សែភាពយន្តផលិតដោយផលិតករខ្មែរ។ យើងបានឃើញថាមានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើន។ ខ្សែភាពយន្តសំដែងដោយតួស្រីទាំង២មានឈ្មោះថា កែវ ឡាវីញដែលដើរតួជាអ្នកវិចិត្រករ និង យ៉ាសុផាន់ម៉ៃដែលជាតារាសំដែង។ បើចង់ដឹងពីដំណើររឿងរបស់អ្នកទាំង២ លោកអ្នកអាចចូលទស្សនាក្នុង Sastra Film App.