ប៉ាកូនគេត្រូវគ្នាដូចពួកម៉ាក Shafa-Phayu ចូលក្រុមបាល់ទាត់ជាមួយ Knot Witsarut ប៉ាកូនមើលមួយភ្លែតស្មានតែ…..! មានវីដេអូ
ជាធម្មតាតែងតែមានរូបភាពរបស់កូនប្រុសភ្លោះទាំងពីរ Shafa-Phayu នៅជាមួយអ្នកម៉ាក់ស្អាត Chompoo Araya នាំគ្នាទៅផ្ទះលោកយាយជាញឹកញាប់ តែក៏មានពេលដែល Knot Witsarut នៅជាមួយកូនៗនិងធ្វើកិច្ចការរួមគ្នាផងដែរ
យ៉ាងរូបភាពថ្មីៗនេះដែលប៉ា Knot និងកូនៗទាញយកអាវបាល់ទាត់ក្រុមសំណព្វចិត្តមកពាក់ដូចគ្នា ជាមួយឃា្លថា “សុំសម្លេងខ្មោចក្មេងបន្ទិចមក…#manchesterunited” ភ្លោះ 3 តែម្ដងហើយនេះ បើបែបនេះប្រហែលជាក្ដីសង្ឃឹមរបស់ប៉ាៗក្នុងការទាត់បាល់ជាក្រុមតែមួយនិងកូនៗប្រហែលជាមិនយូរទៀតទេ ព្រោះពេលនេះក្មេងៗអាយុ 4ឆ្នាំអស់ហើយ
ហើយនៅមានវីដេអូគួអោយស្រលាញ់មួយទៀត ដែលអូន Phayu តែងខ្លួនជា Iron Man គួអោយខ្នាញ់ណាស់ដែរ ពេលបាននៅជាមួយប៉ាច្បាស់ជាត្រូវមានកិច្ចធ្វើបែបបុរសៗខ្លះចឹងហើយ
អត្ថបទដោយ : នីត្តា