កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញការបារម្ភ នៅពេលឃើញតារាសម្ដែងរូបសង្ហាលោក អុ៊ន សុធា បានបង្ហោះរូបភាពនិងសារនៅក្នុងបណ្ដាញសង្គម អរគុណទៅកាន់ហ្វេនៗ និងបញ្ជាក់ថាខ្លួនកំពុងតែមានជម្ងឺក្នុងខ្លួនច្រើនមុខ និងកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ទៀតផង។
ក្នុងនោះលោកបានរៀបរាប់ថា៖
«អរគុណពុកម៉ែបងប្អូនដែលបារម្ភនឹងខលសួរសុខទុកដល់ខ្ញុំ ខ្ញុំបានធូរបន្តិចហេីយ ជិតបានចេញពីពេទ្យហេីយ ឈឺលេីកនេះច្រេីនមុខសរុបហ្មង (រលាកក្រពះ ពោះវៀន គ្រុនឈាម គ្រុនចាញ់)»
តាមរយៈការបង្ហោះនេះ ធ្វើឲ្យមហាជន ហ្វេនៗ និងមិត្តភក្ដិជាច្រើនរបស់លោកនៅក្នុងបណ្ដាញសង្គមបាននាំគ្នាចូលរួមលើកកម្លាំងចិត្ត និងជូនពរលោកឲ្យឆាប់ជាសះស្បើយគ្រប់ៗគ្នាទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី