មានរឿងអ្វី? សុខៗអ្នកនាង ខ្ញុង បង្ហោះសាររៀបរាប់ជាមួយរូបភាពស្រក់ទឹកភ្នែកបែបនេះ!

កាលពីពេលថ្មីៗនេះមហាជន និងហ្វេនៗជាច្រើន មានការភ្ញាក់ផ្អើល និងកើតចិត្តអាណិតទៅលើអ្នកនាង ខ្ញុង ខណៈពេលដែលអ្នកនាងខ្ញុង បានបង្ហោះរូបភាពខ្លួនកំពុងតែកើតទុក្ខយ៉ាងខ្លាំង ជាមួយទឹកភ្នែកដែលកំពុងតែស្រក់ចុះមកជាច្រើនថែមទៀតផង។

ក្នុងនោះអ្នកនាងបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«ធ្វើល្អចេញពីចិត្តមិនដែលមានគំនិតថោកទាបដូចគិតលើខ្ញុំឡើយ ខួរក្បាលខ្លួនឯងមានតែរឿងអប្បលក្ខ ទើបយល់ថាអ្នកដទៃអាក្រក់ដូចខ្លួន ចង់ព្រាត់ចង់ចេញមិនបាច់រកផ្លូវព្រោះគ្មាននរណាចងជើងដូចសត្វធាតុឡើយ តែមុនចេញកុំបង្ខូចឈ្មោះគេដែលខំសាងល្អចាំផងទៅមនុស្សខួរអន់ 😡ឈឺកាយមិនស្មើឈឺចិត្ត»

យ៉ាងណាមិញ តាមរយៈសារនេះ មហាជនជាច្រើនក៏បាននាំគ្នាបញ្ចេញមតិសួរ ចង់ដឹងថាតើតារាស្រីរូបនេះ កំពុងតែមានរឿងអ្វីនៅក្នុងគ្រួសារមែនដែររីទេ តែទោះបីជាយ៉ាងណាអ្នកនាងមិនបានបញ្ជាក់ច្បាស់នៅឡើយនោះទេ៕​ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី