បន្ទប់កូនក្រមុំគេរួចហើយ! តួឯកស្រីនាង Mew បង្ហាញបន្ទប់កូនស្រីក្រោយតុបតែងនៅអាគារខ្ពស់!!

រៀបចំរួចស្រេចហើយ! តួឯកស្រីនាង Mew Nittha និងស្វាមី រៀបចំបន្ទប់ឲកូនស្រីតូចដែលទើបសម្រាលទាំងពណ៌ទាំងស្ទាយតុបតែងខ្ជូតៗ​ ដែលសំខាន់គិតគូរពីសុវត្ដិភាពកូនតូចជាចម្បង។

ដោយពេលនេះតារាសម្ដែងស្រីវ័យ៣០ឆ្នាំមានប្រជាប្រិយភាពក្នុងរឿងភាគថៃនាង Mew Nittha មានកូនស្រីម្នាក់ហើយទើបតែសម្រាល ក្រោយពីរៀបការជាមួយស្វាមីអ្នកជំនួញលោក Saint Tharaphut  ឆ្នាំ២០២០កន្លងទៅ។ ទាំងគូបានត្រៀមខ្លួនទទួលកូនស្រីយ៉ាងកក់ក្ដៅ និងមានក្ដីសុខបំផុតដែលបានក្លាយខ្លួនជាលោកប៉ាកអ្នកម៉ាកកូនដំបូង។ តោះមកមើលបន្ទប់កូនក្រមុំគេបន្ដិចមើល រៀបចំបានខ្ជូតយ៉ាងណាដែរ៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ