Dew Arisara ធ្វើអោយ Gubgib ទឹកភ្នែកក្នុងខួបកំណើតព្រោះតែនាងរំលឹករឿង…..! មានរូបភាព

ទោះបីខ្លួននៅឆ្ងាយ ព្រោះពេលនេះ Dew Arisara នៅដើរលេងនៅប្រទេសអាមេរិកជាមួយសង្សាកំលោះ Sebastian ប៉ុន្ដែក៏មិនភ្លេចថ្ងៃកំណើតមិត្តសម្លាញ់យ៉ាងអ្នកម៉ាក់កូនពីរយ៉ាង Gubgib  Sumonthip ហើយក៏ដូចជាប្រពៃណីហើយដែលអ្នកទាំងពីរតែងតែជូនពរគ្នានៅថ្ងៃចុងក្រោយ ក្នុងឆ្នាំនេះ Dew ក៏បានផុសជូនពរថ្ងៃកំណើតរបស់ Gubgib នៅក្នុង IG ជាមួយឃ្លាស៊ីជម្រៅចំពោះមិត្តភាពរយៈ 17 ឆ្នាំដែលជាមិត្តនិងគ្នា

“Happy Birthday My BFF @gggubgib36 .. ដូចប្រពៃណីចឹងដែលយើងពីរនាក់តែងតែជូនពរអោយគ្នាជាអ្នកចុងក្រោយហើយចុងបំផុតរាល់ឆ្នាំ ឆ្នាំនេះនៅ ក្រៅប្រទេស ពេលវេលាច្របូកច្របល់ខ្លាំងណាស់ ត្រូវតាំងម៉ោងរោទ៍ដាស់ខ្លួនឯងដើម្បីផុសជូនពរមិត្តសម្លាញ់មុននិងផុតម៉ោងថ្ងៃកំណើត នៅក្នុងថ្ងៃកំណើត Dew សុំអោយមិត្តសម្លាញ់មានក្ដីសុខសមប្រាថ្នាគ្រប់បែបយ៉ាងដែលខ្លួនចង់បាន អ្វីដែលមានតម្លៃបំផុត Gib មានអ្នកនៅជាប់ខ្លួនស្រាប់ទៅហើយ កូនជាទីស្រលាញ់ ស្វាមីសែនល្អ គ្រួសារដែលកក់ក្ដៅបំផុត ហើយមិត្តភាពពីអ្នកនៅជុំវិញខ្លួន ក៏17ឆ្នាំហើយដែលយើងជាមិត្តនិងគ្នា

After Footer (Active) - damrei Mr1 Zone2

ពីថ្ងៃដំបូងមកដល់ថ្ងៃនេះសម្រាប់ Dew ក្ដីស្រលាញ់ដែលមានអោយ Gib ស្ទើរតែគ្មានអ្វីផ្លាស់ប្ដូរឡើយចាប់តាំងពីឆ្នាំដំបូងរហូតដល់ពេលនេះវាមិនអាចមានអ្វីលើសពីនេះទៀតទេ ហើយថ្ងៃនេះយើងទាំងពីរនាក់ក៏ធំរៀងៗខ្លួនបើមើលពីមុនមក រឿងម្យ៉ាងដែលយើងមិនបាច់មើលភ្នែកគ្នាតែក៏យល់គ្នាគឺ គ្រប់វិនាទីយើងមានគ្នាទៅវិញទៅមកគ្រប់ពេលហើយប្រហែលជាមានបែបនេះជារៀងរហូតទៅ Dew ជឿថា Gib មានទំនុកចិត្តត្រង់ចំនុចនេះហើយ Dew ក៏ដូចគ្នា អំពើរល្អរបស់ Gib ប្រហែលជាខ្ញុំមិនចាំបាច់និយាយទេ នរណាៗក៏ដឹងព្រោះតែមិត្តមានអ្នកស្រលាញ់ច្រើន ច្រើនខ្លាំងណាស់ ច្រើនជាង Dew ព្រោះ Gib មិនដែលមានរឿងរ៉ាវៗដូចជា Dew ទេ555….និយាយរួមគឺអ្វីដែល Dew ចង់ប្រាប់គឺ “ស្រលាញ់ណា….ស្រលាញ់ពិតៗៗៗ” Gib មិត្តសម្លាញ់របស់ Dew យើងទាំងពីរនាក់និងចាស់ទៅជាមួយគ្នាដល់កូនធំ អង្គុយរាប់ឆ្នាំដែលរាប់គ្នាជាមិត្តរឿយៗ ហើយនៅពីក្រោយជួយគ្នា ជាកំលាំងចិត្ត និងភាពកក់ក្ដៅចិត្តអោយគ្នាបែបនេះរហូតទៅ Happy birthday to you my best friend forever @gggubgib36″

រឿងនេះធ្វើអោយមិត្តសម្លាញ់យ៉ាង Gubgib ដែលបានឃើញដល់ថ្នាក់ស្រក់ទឹកភ្នែក ចូលទៅ comment ឆ្លើយតបថា “ហើយៗៗៗ​ ហេតុអ្វីមកធ្វើអោយគេយំទាំងយប់ហា ស្រលាញ់ហែងខ្លាំងបំផុត ហែងជាមោទនភាពរបស់អញ”

អត្ថបទដោយ : នីត្តា