គួរអោយរំភើប! តារាចម្រៀងស្រី Lee Ji Eun (IU) សហការជាមួយក្រុមហ៊ុនដែលខ្លួនផ្សាយពាណិជ្ជកម្មបរិច្ចាគសំភារៈប្រមាណ៧០ម៉ឺនដុល្លារដល់អ្នកខ្វះខាត!
តារាចម្រៀងស្រី និងជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងរង្វង់សិល្បៈកូរ៉េ កញ្ញា IU មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត មានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈ ហើយថែមទាំងមានចិត្តសប្បុរសធម៌ខ្លាំងថែមទៀត។
មហាជនច្បាស់ជាធ្លាប់បានដឹងរួចមកហើយពីទឹកចិត្តដ៏ល្អរបស់តារាស្រីទ្រព្យស្តុកស្តមរូបនេះកន្លងមក នាងតែងតែខ្នាក់ខ្នែងជួយដល់ប្រជាជនខ្វះខាតមកជានិច្ច។
កាលពីពេលថ្មីៗនេះ ក្នុងឳកាសគម្រប់ខួបដែលរូបនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈកូរ៉េរយៈពេល ១៣ឆ្នាំ នាងបានសហការជាមួយក្រុមហ៊ុនជាច្រើនដែលនាងបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មអោយក្នុងការបរិច្ចាគសំភារៈជាច្រើនទៅដល់ប្រជាជនដែលខ្វះខាត និងជូនទៅដល់មណ្ឌលសុខភាពក្នុងស្រុកដែលសរុបទឹកប្រាក់ប្រមាណ៧០ម៉ឺនដុល្លារជាងឯណោះ ដែលនេះពិតជាធ្វើអោយមហាជនក៏ដូចជាអ្នកគាំទ្រកាន់តែស្រឡាញ់គោរពតារាស្រីរូបនេះកាន់តែខ្លាំងឡើងថែមទៀត៕