ដកចិត្តមិនរួចទេ! បុរសសាច់ដុំធំ Nadech Kugimiya ចេញមកលើកនេះផ្អើលអស់ហ្វេនស្រីៗ ជាមួយស្ទីលជិះក្តារស្គីកណ្តាលសមុទ្រ បង្ហាញដើមទ្រូងតឹងណែន ស្វាហាប់ (មានរូបភាព)
ប្រិយមិត្តប្រហែលជាធ្លាប់ស្គាល់ហើយពីតារាសម្ដែងប្រុសល្បីឈ្មោះ មានទេពកោសល្យខ្ពស់ លោក Nadech Kugimiya ដែលជាមនុស្សម្នាក់ចូលចិត្តលេងកីឡា និង ហាត់ប្រាណ។ កន្លងមក អ្នកគាំទ្រក៏ប្រាកដជាធ្លាប់ឃើញ តួឯកប្រុសវ័យក្មេងរូបនេះជាមួយមិត្តភក្តិក្នុងក្រមក្នុងផ្សេងៗ នាំគ្នាលេងកីឡា ដូចជា លេងបាល់បោះ បាល់ទាត់ ជិះស្គិលើទឹក ជិះកង់ និងឡើងភ្នំជាដើម។
ដោយឡែកថ្មីៗនេះ អ្នកម្តាយ Kaew បានធ្វើការបង្ហោះរូបភាពកូនប្រុសជាទីស្រឡាញ់របស់គាត់ “ Nadech” បង្ហាញពីសាច់ដុំតឹងណែន ពេលកំពុងលេងជិះក្តារកណ្តាលសមុទ្រ នៅឯ Khao Laem Ya ខេត្ត Rayong ដែលមើលទៅមានភាពស្វាហាប់និងទឹកមុខម៉ឺងម៉ាត់ រួមជាមួយសារថា “keaw_jung គឺជាអ្វីដែលខ្ញុំចូលចិត្តបំផុតប៉ា !!! រឹងមាំឡើង @kugimiyas @laem_yah”។ បន្ទាប់មក “Mae Kaew” បានផ្តិតយករូបភាពច្បាស់របស់កូនប្រុស “Nadech” ដើម្បីឱ្យអ្នកគាំទ្រឃើញជារូបថតទី ២ ដែលភ្ជាប់សារថា “បដិសេធមិនព្រមចេញពីសមុទ្រសោះ ខ្ញុំញៀនហើយ @kugimiyas @laem_yah”។
ទន្ទឹមនឹងនោះដែរ ចំពោះរូបភាពរបស់តួឯកប្រុស Nadech ធ្វើឲ្យអ្នកគាំទ្រស្ទើរតែទាំងអស់បានមើលឃើញពីរាងរៅរបស់លោក ព្រោះសំណុំរូបថតនេះពិតជាល្អណាស់អាចឃើញនូវសាច់ដុំធំៗ ចំនួន៨ផេក ដោយមិនចាំបាច់ត្រូវការពង្រីកបន្ថែម។ ហើយអ្នកខ្លះទៀត បានចូលមកបញ្ចេញយោបល់ជាច្រើនដូចជា “សាច់ដុំ ៨ ផេកល្អ” “រាងស្អាតខ្លាំងណាស់” “ត្រជាក់ភ្នែកខ្លាំងល្អណាស់”៕
ប្រភព៖ បរទេស