មានរឿងអោយអ្នកដែលស្រលាញ់ក្មេង បានឃើញញញឹមតាមគ្នាទៀតហើយ សម្រាប់វីដេអូជាកស្ដែងថ្មីរបស់អូន Kawin ដែលអ្នកម៉ាក់សម័យថ្មីយ៉ាង Sririta Jensen បាននាំយកមកផុសនៅក្នុង IG story @sriritajensen យកចិត្តបងៗ អ្នកគាំទ្រ នៅក្រោមផុសមានឃ្លាថា ” Kawin ចង់ដើរហើយបាទអ្នកម៉ាក់”
ដោយនៅក្នុងវីដេអូដែលបានលើកឡើងនិងមានសកម្មភាពមួយត្រូវបានថតទុកខណៈពេល Sririta កំពុងបង្ហាញជំហាននៃការដើរប៉ិចប៉ឹក និងមានម៉ាក់ Sririta ចាំជួយប្រកៀកប្រកើយខ្លួនកូនប្រុស ព្រមទាំងមានជាសម្លេងគាំទ្រកូនប្រុសដោយភាពរំភើបចិត្តជារយៈផងដែរ
ចំណែកឯខាងអូន Kawin ខ្លួនឯងដូចជាចូលចិត្តការដើរនេះខ្លាំងណាស់ មើលទៅដូចជាតាំងចិត្តតាំងថ្លើមក្នុងការបោះជំហានជាលំដាប់ ពិសេសត្រង់ថាគ្រាន់តែអាចក្រោកឈរបានភ្លាមក៏រៀនដើរភ្លេតតែម្ដង រហ័សមែន
អត្ថបទដោយ : នីត្តា