នរណាមិនស្រលាញ់! Kwan មិនត្រឹមតែជាអ្នកសិល្បៈ ហើយជាថៅកែស្រីក្ដាប់ជំនួញធំៗទៀត!

មហាជនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Kwan Usamanee ដែលពីមួយថ្ងៃទៅមួយថ្ងៃនាងតែងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ជាមួយសកម្មភាពជាច្រើននៅក្នុងបណ្ដាញសង្គមរបស់នាង។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍លើតារាស្រីរូបនេះ គឺទេពកោសល្យសិល្បៈ និងគំនិតក្នុងការបើកជំនួញរកសុីរបស់នាង ដោយថ្មីៗនេះ សារព័ត៌មានថៃបានចុះផ្សាយពីមុខជំនួញធំដែលតារាស្រីរូបនេះកំពុងតែបើកដំណើរការ ក្នុងនោះរួមមានក្រុមហ៊ុន Security & Cleaning Service Thailand ដែលជាក្រុមហ៊ុនអនាម័យសម្អាតតាមគេហដ្ឋាន និងមួយទៀតគឺ UZI Cosmetics គឺជាក្រុមហ៊ុន និង គ្លីនិកថែរក្សាសម្ផស្សល្បីក្នុងប្រទេសថៃមួយផងដែរ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ពេលនេះតារាសម្ដែងថៃស្រីរូបនេះ បានបញ្ចប់អាជីពជាអ្នកសិល្បៈហើយ ដោយងាកទៅក្ដាប់មុខជំនួញរកសុីរបស់ខ្លួនផ្ទាល់វិញ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី