អីយ៉ា! តោះទៅមើលសកម្មភាព Mew និងស្វាមីនាំកូនស្រីរបស់ខ្លួនទៅផ្ទះថ្ងៃដំបូង!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីថ្ងៃទី១២​ ខែកញ្ញា កន្លងទៅថ្មីៗនេះ តារាសម្ដែងថៃស្រី Mew Nittha សម្រាកកូនស្រីដំបូងរបស់ខ្លួនប្រាកដោយសុវត្ថិភាព និងមានសុខភាពល្អទាំងម្តាយនិងកូន ធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តយ៉ាងខ្លាំង។

យ៉ាងណាមិញក្រោយពេលសម្រាកនៅមន្ទីរពេទ្យអស់រយៈពេលប៉ុន្មានថ្ងៃក្រោយមក តារាស្រីរូបនេះក៏ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត្តឲ្យចេញពីមន្ទីរពេទ្យ ហើយក្នុងនោះនាងក៏បានបង្ហោះរូបភាព ក៏ដូចជាសារអរគុណដ៏ក្រុមគ្រូពេទ្យ និងបង្ហាញក្ដីរំភើបដែលពេលនេះនាងបានក្លាយជាម្ដាយគេហើយ។

After Footer (Active) - damrei Mr1 Zone2

ហើយក្នុងនោះអ្វីដែលកាន់តែធ្វើឲ្យមហាជននិងហ្វេនៗរំភើប គឺយើងបានឃើញសកម្មភាពនាងនិងស្វាមី បានមើលថែនិងថ្នាក់ថ្នមកូនស្រីដំបូងរបស់ខ្លួនយ៉ាងខ្លាំងថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី