ក្លាយទៅជាព្រះនាងតូចប្រចាំគ្រួសារទៅហើយទាំងស្រលាញ់ទាំងលង់ អោយអស់គ្មានសល់ពីចិត្តពីថ្លើមពីពោះសម្រាប់តែអូន Marin តែម្នាក់ប៉ុណ្ណោះ កូនស្រីស្រីរបស់ Mew Nittha និងហៃសូ Saint ដែលទើបនិងសម្រាលមកមិនបានប៉ុន្មានថ្ងៃនេះ
នៅពេលថ្មីៗនេះលោកយាយ Pu ដែលជាម៉ាក់របស់ Mew បានបង្ហាញរូបភាពទារកនៅក្នុង Instagram @pujira ព្រមទាំងមានសរសេរជាឃ្លាអោយហ្វេនៗបានទស្សទាយទៀតថា “ភ្លោះជាមួយអូន Marin មែនទេចា ទាយទៅមើលថាជារូបរបស់អ្នកណា” ដោយគ្រប់គ្នាសុទ្ធតែប្រាប់ក្នុងសម្លេងតែមួយថាច្បាស់ជាហៃសូ Saint ហើយ
ក្រោយពីនិងមកលោកយាយ ក៏បានផ្ដល់ចម្លើយនិងថេករូបអោយ Mew ថែមទាំងដាក់រូបចៅស្រីប្រៀបធៀបជាមួយគ្នាទៀតដើម្បីអោយច្បាស់ កានតែដូចគ្នាទៅទៀត បើប្រាប់ថាភ្លោះក៏ជឿដែរ
អត្ថបទដោយ : នីត្តា