អោយហេតុហើយ Nam Cha ពរពោះបាន 6ខែហើយតែមិនទាន់មានឈ្មោះដាក់អោយកូនពេលមកលេងសមុទ្រដូចជារកនឹកឃើញគួតែដាក់ឬ….! មានវីឌេអូ

ទើបតែចេញមកប្រាប់ដល់ហ្វេនៗបានរីករាយជាមួយគ្នាមិនយូរប៉ុន្មានមកនេះ សម្រាប់អ្នកចម្រៀងស្រី Nam Cha Chiranat ចំពោះភេទរបស់កូននៅក្នុងពោះជាកូនប្រុស

ហើយជាក់ស្ដែង Nam Cha ក៏បានពរពោះកូន 6ខែ ទៅសម្រាកលំហែកាយនៅឯកោះសាម៉ុយ ដោយនាងបានលើកយកឈុតហែលទឹកមកពាក់បង្អួតរាងនិងអោយឃើញពោះកាន់តែរីកធំឡើងជាលំដាប់ ដើម្បីទុកជាការចង់ចាំល្អៗអោយកូនមើល រូបថតនីមួយៗអាចនិយាយបានថា អ្នកម៉ាក់ទាំងស្អាតទាំងស៊ិចស៊ីពិតៗ

After Footer (Active) - damrei Mr1 Zone2

រឿងនេះ Nam Cha នៅឆ្លៀតឪកាសបង្ហើបប្រាប់ឈ្មោះហៅក្រៅរបស់កូនប្រុសដល់អ្នកគាំទ្រនៅក្នុង IG @namcha_tea  បានដឹងទាំងអស់គ្នាផងដែរ “Talayyy talayy ឬមួយឈ្មោះកូនអាចនិង “ទឹកសមុទ្រ”?” ដោយក្រោយមកសាម៉ីខ្លួនបានបញ្ចាក់បន្ថែមជាមួយឃ្លានិងរូបថតមួយសន្លឹកទៀតថា “ទឹកសមុទ្រ ‘Namtalay’ … see you in 3 months”

អត្ថបទដោយ : នីត្តា