Jak Jaan រងការវាយប្រហារទៀតហើយ អតិតអ្នកគ្រប់គ្រងបានយកឈ្មោះនាងទៅប្រើប្រាស់ក្លែងបន្លំ ប្រកាសថា….! មានរូបភាព
មើលទៅរឿងរឿងរ៉ាវរវាងតារាសម្ដែងស្រី Jak Jaan ជាមួយនិងអតិតអ្នកចាក់ការដែលធ្លាប់កើតរឿងរ៉ាវរវាងគ្នានិងគ្នានៅមិនទាន់ចប់ទេ ព្រោះជាក់ស្ដែងខាង Jak Jaan បានសម្រេចចិត្តផុសសារតាម IG story ផ្ទាល់ខ្លួន @jj_akhamsiri ក្រោយពីបានដឹងថានាងនៅតែត្រូវគេយកឈ្មោះទៅក្លែងបន្លំប្រើប្រាស់មិនឈប់
ដោយសាច់រឿងដែល Jak Jaan ផុសនិងមានដូចតទៅនេះ “ដោយកន្លងមក ដឹងថាអតិតអ្នកគ្រប់គ្រងបានយកឈ្មោះទៅក្លែងបន្លំប្រើប្រាស់ ដើម្បីជាការបញ្ចាក់និងយល់កាន់តែច្បាស់ Jaan សុំប្រើកន្លែងផ្ទាល់ខ្លួនបង្អុលបញ្ជាក់ថា Jaan និងអតិតអ្នកគ្រប់គ្រងមិនមានការទាក់ទងគ្នាអ្វីទាំងអស់ មិនមានការទាក់ទងអ្វីណាមួយឡើយ មិនថានៅក្នុងរូបភាពបែបណា ទាំងអស់នេះដើម្បីជាការការពារខ្លួនចំពោះហេតុការណ៍ណាមួយដែលទាក់ទងនិងឈ្មោះរបស់ Jaan ទោះជារឿងអ្វីក៏ដោយ ទើបសុំបញ្ជាក់អោយច្បាស់និងបានយល់ទាំងអស់គ្នាចា”
ហើយ Jak Jaan បានសរសេរសារដាស់តឿនយ៉ាងច្បាស់លាស់ទៀតថា “ជួបទៀតហើយ អ្នកឯងអាចឈប់បានហើយ”
អត្ថបទដោយ : នីត្តា