មុខដូចអ្នកណាជាង? តារាស្រីមានមួយរូបក្នុងប្រទេសថៃនាង Nampetch Teeyapar បានទៅវះកាត់កែមុខឲដូចតួឯកស្រីជើងចាស់ Aum Patcharapa ដោយរឿងនេះមិនមែនជាការធ្វើលាក់លៀមនោះឡើយគឺរូបនាងជាអ្នកប្រកាសប្រាប់ដោយខ្លួនឯងថាចង់បានមុខមាត់ដូច Aum។
រំលងទៅច្រើនខែពេលនេះមុខរបួសស្នាមវះកាត់នាងបានស្អាតហើយ លេចចេញទម្រង់ដែលបានកែហើយក៏ស្រស់ស្អាតសម្រស់មុខក្មេងវ័យជាងមុន។ តែបែរជាមានអ្នក Comment ក្រោមរូបដែលនាងបង្ហោះផងដែរថាកែទៅស្រដៀងនឹងតារាស្រីនាង Yui Chiranan ជាង Aum Patcharapa ចុះអ្នកវិញគិតថាលទ្ធផលការកែនាងស្រដៀងនឹងតារាស្រីរូបណាជាង? តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖
Aum Patcharapa
Yui Chiranan
Nampetch Teeyapar
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ