រូបសម្រស់នៅក្នុងវិស័យសិល្បៈពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីមហាជន ក៏ដូចជាទទួលបានភាពល្បីល្បាញនៅក្នុងរង្វង់សិល្បៈ។
តារាស្រីជាច្រើនដែលបានធ្វើការកែសម្ផស្សដើម្បីទទួលបានរូបសម្រស់កាន់តែស្រស់ស្អាតខ្លាំងឡើង តែមហាជនមានដឹងទេថាសូម្បីតែតារាប្រុសទាំង៥រូបខាងក្រោមនេះ ក៏ធ្លាប់មានបទពិសោធន៍ក្នុងការកែសម្ផស្សដើម្បីទទួលបានការស្រឡាញ់ពេញចិត្តពីហ្វេនកាន់តែខ្លាំងឡើង?
១ Bie
បើក្រឡេកមកមើលពីសម្រស់របស់តារាប្រុសសង្ហាកូនពីររូបនេះ គឺលោកបានធ្វើការវះកាត់កែចម្រុះ និងពត់ធ្មេញ ហើយសម្រស់របស់លោកក្រោយការវះកាត់បានធ្វើអោយនារីជាច្រើនបាក់ចិត្តលង់ស្រឡាញ់។
២ DJ Push
កំពូលតារាសម្តែងប្រុសរូបនេះ ដែលមាននារីជាច្រើនលង់ស្រឡាញ់ព្រោះតែមានមុខមាត់សង្ហា តែលោកក៏ធ្លាប់ឆ្លងកាត់ការវះកាត់កែត្រង់ត្របកភ្នែក និងរួមជាមួយនឹងការហាត់ប្រាណស្រក់ទម្ងន់ផងដែរ។
៣ Kan Kantathavorn
រីឯតារាប្រុសរូបនេះបានធ្វើការវះកាត់កែត្រង់ចម្រុះដើម្បីទទួលបានការចាប់អារម្មណ៍និងមុខមាត់សង្ហា។
៤ Toey Pongsakorn
តារាប្រុសមួយរូបនេះធ្លាប់បានវះកាត់ត្រង់ត្របកភ្នែកអោយឡើងពីរជាន់ គ្រាន់តែកែចំនុចភ្នែកមួយសោះធ្វើអោយរូបសម្រស់របស់លោកផ្លាស់ប្តូរយ៉ាងខ្លាំង។
៥ Ohm Atshar
សម្រាប់តារាប្រុសរូបនេះធ្លាប់បានធ្វើការវះកាត់ត្រង់ភ្នែក និងច្រមុះចំនួនពីរដង៕