អ្នកនាង Nat Myria សារភាពត្រង់ៗ បានរៀបការជាមួយលោក Aum Atichart ដោយសារអតីតស្វាមីរូបនេះ

អាចត្រូវបានគេហៅថា ជាអតីតតារាវ័យជ្រេរដ៏ល្បីល្បាញកាលពីទស្សវត្ស ១៩៩០ ដែលមនុស្សគ្រប់គ្នាចូលចិត្ត នោះគឺអ្នកនាង Nat Myria Benedetti ហើយទោះបីជាអាយុបច្ចុប្បន្នកើនដល់ដល់លេខ ៤ ហើយក៏ដោយ ប៉ុន្តែសម្រស់របស់អ្នកនាងហាក់មិនផ្លាស់ប្តូរឡើយ ។

លើសពីនេះ វាត្រូវបានគេចាត់ទុកថាជារឿងល្អផងដែរ សម្រាប់ពិធីមង្គលការរបស់គាត់និងលោក Aum Atichart Chumnanon ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០១៤ បើទោះពិធីមង្គលការរាងតូចបន្តិចក៏ដោយ តែយ៉ាងណាវាពោរពេញទៅដោយថាមពលនៃសេចក្តីស្រឡាញ់ និងភាពកក់ក្តៅ ធ្វើឲ្យភ្ញៀវកិត្តិយសដែលបានមកចូលរួម រំជួលចិត្តយ៉ាងខ្លាំងចំពោះស្នេហារបស់តារាទាំងពីរដួងនេះ ។

After Footer (Active) - damrei Mr1 Zone2

ដោយឡែក មានគ្រាមួយនោះ អ្នកនាង Nat Myria ធ្លាប់បានផ្តល់សម្ភាសន៍ថា ចំណុចចាប់ផ្តើមរបស់អ្នកនាង និងស្វាមីបច្ចុប្បន្នបានជួបគ្នានៅក្នុងពិធីបុណ្យមួយ នៅពេលលោក Tao Somchai គាត់បួស។

លោក Tao Somchai

សម្រាប់អ្នកនាង Nat ផ្ទាល់ធ្លាប់ជាអតីតភរិយារបស់លោក Tao Somchai ចំណែកលោក Aum Atichart គឺជាប្អូនសម្លាញ់របស់លោក Tao Somchai ដែរ ។ ដែលនេះគឺជាឱកាសឲ្យពួកគេបានជួបគ្នានៅឯពិធីបំបួសនាគ ហើយបន្ទាប់មកបានអ្នកទាំង ២ ក៏បានធ្វើបុណ្យជាមួយគ្នា ។ អ្នកនាងបានបញ្ជាក់ផងដែរថា ពេលនោះគាត់មិនបានគិតអ្វីលើសពីមិត្តភាពជារៀមច្បង ឬប្អូនប្រុសរួមអាជីពប៉ុណ្ណោះ ។

បន្ទាប់ពីថ្ងៃធ្វើបុណ្យកុសលរួមគ្នាមក អ្នកទាំង ២ ក៏ចាប់ផ្តើមស្គាល់គ្នា និងបានបង្កើតទំនាក់ទំនងជាមួយគ្នាបន្តិចម្តងៗ រហូតឈានដល់ថ្ងៃរៀបការតែម្តង ៕

ប្រភព៖ Siam