ហៃសូ Saint ធ្វើ surprise ខួបកំណើត Mew Nittha គម្រប់អាយុ 31 ឆ្នាំមិនធំដុំតែរំភើបមិនធម្មតាមិត្តភ័ក្ដមកជួបជុំតែក្នុង…..! មានរូបភាព
ជាឆ្នាំមួយទៀតដែលពិសេសបំផុតក៏អាចថាបាន សម្រាប់តារាសម្ដែងស្រី Mew Nittha ដែលទើបនិងសម្រាលកូនស្រីដំបូងរួច ជាខ្សែចងចិត្តអោយស្វាមីសែនល្អយ៉ាង ហៃសូ Saint បានរំភើបសប្បាយចិត្តថែមទៀត
ដោយថ្មីៗនេះក្នុងឪកាសថ្ងៃកំណើតរបស់ Mew ឆ្នាំនេះ (21 កញ្ញា 2021) សាម៉ីខ្លួនត្រូវបានស្វាមីលួចធ្វើ surprise អោយកាលពីយប់ដោយជូនផ្កាហើយនិងនំខេកមួយយ៉ាងធំ ព្រមជាមួយនិងមិត្តភ័ក្ដជួបជុំគ្នាប៉ុន្ដែក្នុងវីដេអូខលផ្លុំទៀននិងជូនពរថ្ងៃកំណើតជាមួយគ្នា
ខាង Mew បានបង្ហាញសកម្មភាពដ៏គួអោយស្រលាញ់ក្នុង IG @mewnittha ព្រមទាំងមានសរសេរឃ្លាប្រាប់ទៀតថា “Last night surprise from ស្វាមី ហើយនិងមិត្តភ័ក្ដ អគុណខ្លាំងណាស់ចាសម្រាប់គ្រប់គ្នា ឆ្នាំនេះមានកូនស្រីជាកាដូថ្ងៃកំណើតគម្រប់អាយុ 31 ឆ្នាំសម្រាប់ខ្លួនឯង”
អាចនិយាយបានថាធ្វើអោយអ្នកដៃថ្មីយ៉ាង Mew Nittha បានញញឹមប៉ោងថ្ពាល់បិទមាត់មិនជិតទេចា
អត្ថបទដោយ : នីត្តា