សែនអាណិត! នៅចាំគាត់ទេតារាសសម្ដែងស្រីជាន់ខ្ពស់ Metta Rungrat នឹងវិលចូលមកសម្ដែងរឿងវិញ ទោះបីជាមានជំងឺប្រចាំកាយទាំងអស់ជិត២០មុខក៏ដោយ

លោកយាយ Metta Rungrat មានអាយុ ៧៩ ឆ្នាំ នឹងជាតារាសម្តែងជាន់ខ្ពស់ម្នាក់ បានបង្ហើបនាពេលថ្មីៗនេះថា គាត់មានជំងឺ ១៦ មុខ ហើយត្រូវទៅជួបគ្រូពេទ្យរៀងរាល់ ៣ ខែម្តង។ មិនតែប៉ុណ្ណោះ លោកយាយជាតារាសម្ដែងមួយដួងដែលមានប្រជាប្រិយភាព នឹងមានមនុស្សជាច្រើនបានគាំទ្រយ៉ងខ្លាំង។

យ៉ាងណាមិញ តារាសម្តែងជាន់ខ្ពស់ Metta Rungrat វ័យ ៧៩ ឆ្នាំនេះក៏មានឈ្មោះហៅក្រៅថា “គុជខ្មៅអាស៊ី”។ បន្ទាប់ពីឆ្លងកាត់ការសម្ភាសន៍របស់ Entertainment To the sick បាននិយាយថា ឥឡូវនេះលោកយាយមានជំងឺធ្ងន់ធ្ងរចំនួន ១៦ ដូចជា ជំងឺរលាកសន្លាក់ហ្គោដ, ជំងឺទឹកនោមផ្អែម, ជំងឺហឺត, ជំងឺចាស់, ឈឺសន្លាក់, រលាកក្រពេញទីរ៉ូអ៊ីត, មហារីកពោះវៀនធំ ប៉ុន្តែជំងឺទាំងនេះត្រូវបានវះកាត់និងព្យាបាលហើយ។

បើតាមសម្ដីលោកយាយ Metta Rungrat សម្ភាសន៍ថា ពេលនេះគាត់មិនសូវស្រួលខ្លួនប៉ុន្មានទេ ហើយពីមុនលោកយាយក៏ធ្លាប់មានជំងឺភ្នែកឡើងបាយនិងជំងឺដក់ទឹកក្នុងភ្នែក។ Metta Rungrat និយាយបន្តថា នាងបានសម្រេចចិត្តវះកាត់កាលពី ២ ឆ្នាំមុនរួចហើយ ឥឡូវនេះភ្នែករបស់គាត់អាចមើលឃើញយ៉ាងច្បាស់។

អ្វីដែលពិសេសក្នុងការសម្ភាសន៍នេះ លោកយាយ Metta Rungrat នឹងវិលត្រលប់មកសម្តែងវិញ ព្រោះគាត់គិតថា នៅតែអាចមានសមត្ថភាពសម្តែងបានដូចធម្មតា ប៉ុន្តែវាអាចជាប្រភេទរឿងខ្លីប៉ុណ្ណោះ ហើយក៏មិនសកម្មភាពដើរច្រើនតែអាចមានសកម្មភាពអង្គុយច្រើនជាង៕

ប្រភព៖ បរទេស