ស្មានតែជាតុក្កតា Barbie តាមពិតជា Kwan Usamanee សោះខ្លីមធ្យមទេតែងំត្រង់ពណ៌សក់និងតែម្ដងឡើង….! មានរូបភាព
អាចនិយាយបានថាទទួលភាពជោគជ័យច្រើន ក្រោយពី Kwan Usamanee ប្ដូរស្ទាយមកជានារីសក់ខ្លីក្នុងស្ទាយបែបផ្អែមល្ហែមស្រទន់ ជ្រើសរើសសំលៀកបំពាក់និងតុបតែងមុខបែបពណ៌ផ្កាឈូក ស្រដៀងៗនិងតុក្កតាបាប៊ីមែនទែន ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលចំពោះសម្រស់របស់នាងជាខ្លាំង
ជាក់ស្ដែង (21 កញ្ញា 2021) Kwan Usamanee នៅតែមានរូបរាងដូចតុក្កតា Barbie ប៉ុន្ដែការផ្លាស់ប្ដូរស្ទាយពីនារីទន់ភ្លន់ មកជានារីស៊ិចស៊ីជំនួស សូម្បីតែសក់ក៏ប្ដូរជាពណ៌ឆើតឆាយ ការតុបតែងខ្លួនក៏កាន់តែស៊ិចស៊ីឡើងជាងមុន បូករួមជាមួយនិងស្ទាយថតរូបកាន់តែសក្ដិសមទៅទៀត
ក្រៅពីនេះ កញ្ញា Kwan នៅមានសរសេរឃ្លាប្រាប់ទៀតថា “តោះនិយាយគ្នាពី Barbie … អាចនិយាយដូចជា Barbie ក៏បានដែលចា” ដោយអ្នកគាំទ្រក៏បានបង្អាប់ថាសុំទៅរៀនភាសរ Barbie សិន និងនៅមានជាច្រើនទៀត
អត្ថបទដោយ : នីត្តា