ល្មមសុំរៀបការហើយ! Mak-Kimberly គម្រប់ខួប 8ឆ្នាំចាត់តុអាហារពេលល្ងាចនៅមាត់សមុទ្រមានទាំងរ៉ូមែនទិចនិង….! មានរូបភាព

នៅតែមានភាពស៊ីចង្វាក់គ្នាថាតើវាពិតជាផ្អែមល្ហែមប៉ុណ្ណាសម្រាប់មួយគូរនេះ Mak Prin និងកញ្ញា Kimberly រហូតមកដល់ពេលនេះទាំងពីរនាក់ចាប់ដៃគ្នាដើរក្នុងផ្លូវតែមួយបាន 8ឆ្នាំហើយ ហើយជាក់ស្ដែងក៏បានឃើញវគ្គផ្អែមល្ហែម Mak-Kimberly ដែលកាន់ដៃគ្នាប្រារព្ធខួប 8ឆ្នាំនៅសមុទ្រ ជាមួយនិងអាហារពេលល្ងាចជាមួយយ៉ាងរ៉ូមែនទិច

ដោយកំលោះ Mak បានផុសរូបភាពគូដ៏សែនផ្អែមល្ហែមនៅមាត់សមុទ្រដែលមាន Kimberly អង្គុយប្រកៀកស្មាមើលទេសភាពនៅមាត់សមុទ្រជាមួយគ្នា ហើយនៅខាងមុខអ្នកទាំងពីរមានតុអាហារដែលបានរៀបចំឡើង ព្រមទាំងមានឃ្លារៀបរាបថា “8th @kimmy_kimberlay 2021 Forerver” រឿងនេះធ្វើអោយគ្រប់គ្នាចូលទៅ comment តែអ្វីដែលពិសេសជាងនេះនោះគឺមិត្តភ័ក្ដយ៉ាង Nadech Kugimiya ដែលចូលទៅ comment ថា “ស្រែកៗៗៗ”

After Footer (Active) - damrei Mr1 Zone2

ចំណែកឯខាង Kimberly ក៏បានផុសរូបភាព selfie គូស្នេហ៍ជាមួយនិងវីដេអូទេសភាពដ៏សែនរ៉ូមែនទិចមុននិងព្រះអាទិត្យលិច ព្រមជាមួយឃ្លាថា “Happy infinity Babi @mark_prin 22.09.2021”

ក្រៅពីនេះមានអ្នកបណ្ដាញសង្គមនាំគ្នាចូលទៅចុចឡាយអោយអោយភ្លាមៗ ហើយនៅមានប្រាប់ទៀតថាចង់ឃើញឈុតឆាកសុំរៀបការផងដែរ មិនដឹងថាពេលត្រលប់ពីសមុទ្រវិញនិងមានវគ្គសុំរៀបការដែរឬអត់ សូមប្រាប់ថាពេលនេះគ្រប់គ្នារងចាំមើលសំបើមណាស់

អត្ថបទដោយ : នីត្តា