គ្រាន់តែពាក្យមួយមាត់ក៏អាចរិះគន់បាន…Mukda គ្រាន់តែ comment នៅលើផុស Mike សោះក៏ត្រូវគេទាមទារអោយលុបភ្លាម!! មានរូបភាព
ធ្វើអោយហ្វេនៗចាប់គូរ Mukda-Mike ហើយហ្វេនៗលួចឆ្ងល់ជាខ្លាំង នៅពេលកញ្ញា Mukda Narinrak ចូលទៅ comment នៅក្នុង IG របស់អ្នកកំលោះ Mike Pattaradet តែបែរជាមានអ្នក comment ប្រាប់ថាអោយខាងស្រីប្រញាប់លុប comment និងចេញ រឿងនេះធ្វើអោយអ្នកគាំទ្រនាំគ្នាចូលទៅតតាំងឈ្លោះគ្នាជាខ្លាំង
រឿងនេះកើតឡើងនៅពេលកំលោះ Mike បានផុស IG ជារូបភាពរបស់ខ្លួនឯងជាមួយនិងកូនឆ្កែគួអោយស្រលាញ់ ព្រមអមដោយឃ្លាថា “កុំអង្វរខ្ញុំខ្លាំងពេកបានទេ ស្ទើរតែទ្រាំលែងបានហើយ” ហើយក៏មានអ្នកល្បីឈ្មោះជាច្រើននាក់ចូលទៅ comment ពីភាពគួអោយស្រលាញ់របស់ Mike និងកូនឆ្កែ រួមទាំងកញ្ញា Mukda ក៏ចូលទៅ comment បែបខ្លីៗដោយការខ្នាញ់ថា “អូនៗៗៗៗ”
តែបែរជាមានអ្នកចូលមក comment នៅក្នុងរបស់ Mukda ថា “លុបចេញភ្លាម អូនឆ្កែថ្មី Pookkuk យកមកចិញ្ចឹម មិនមែនឆ្កែរបស់បង Mike ទេ”, “លុបចេញៗៗៗ ខ្មាស់គេ អស់សំណើចខ្លាំងណាស់ ឆ្កែរបស់ Pookkuk ទេ”
រឿងនេះធ្វើអោយកន្លែង comment ក្ដៅដូចភ្លើង ព្រោះមានអ្នកគាំទ្រដង្ហែរគ្នាចូលមកឆ្លើយតបជំនួស Mukda ជាច្រើន…
អត្ថបទដោយ : នីត្តា