តារាប្រុស អ៊ុន សិទ្ធា ស្រក់អស់៥គីឡូ កំឡុងពេលធ្លាក់ខ្លួនឈឺដេកលើគ្រែបានធ្វើអោយហ្វេនមានការព្រួយបារម្ភខ្លាំង!

អស់រយៈពេលប្រមាណ១០ថ្ងៃទៅហើយ ដែលតារាប្រុសរូបសង្ហា អ៊ុន សិទ្ធា ត្រូវបានសម្រាកព្យាបាលជំងឺរបស់ខ្លួននៅឯមន្ទីរពេទ្យ ដោយឃើញស្ថានភាពរបស់លោកមានអាការៈធ្ងន់ធ្ងរបែបនេះ ហ្វេនជាច្រើនបានបន្តផ្ញើសារជូនពរដើម្បីអោយលោកឆាប់ជាសះស្បើយនិងវិលត្រឡប់មកក្នុងវិស័យសិល្បៈវិញ។

មូលហេតុនៃការចូលសម្រាកក្នុងមន្ទីរពេទ្យរបស់លោកគឺបណ្តាលមកពីលោកមានជំងឺ រលាកក្រពះ ពោះវៀន គ្រុនឈាម និងគ្រុនចាញ់ ទើបធ្វើអោយលោកធ្លាក់ខ្លួនខ្លាំងដល់ថ្នាក់សម្រាកក្នុងមន្ទីរពេទ្យជាច្រើនថ្ងៃបែបនេះ។

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាម៉ិញកាលពីពេលថ្មីៗកន្លងទៅនេះ លោកក៏បានបង្ហោះសារ អរគុណទៅដល់ហ្វេនក៏ដូចសិល្បៈករ សិល្បៈការី ទាំងអស់ដែលបានផ្ញើសារជូនពរលោកអោយឆាប់ជាសះស្បើយ និងសូមអោយហ្វេនទាំងអស់ថែរក្សាសុខភាពគ្រប់ៗគ្នាផងដែរ៕