កំពូលតារាសម្តែងស្រី Zhao Liying ដែលត្រូវបានមហាជនស្គាល់ថាជាតារាស្រីដ៏មានទេពកោសល្យនៅក្នុងវិស័យភាពយន្ត ហើយក៏ជាតារាស្រីដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងមួយនៅក្នុងរង្វង់សិល្បៈរបស់ប្រទេសចិន។
តារាស្រីរូបនេះធ្លាប់បានសម្តែងនៅក្នុងរឿងជាច្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនទាំងក្នុងស្រុក និងក្រៅស្រុកសម្រាប់ភាពប៉ិនប្រសប់ក្នុងការសម្តែងរបស់នាង។
កាលពីពេលកន្លងទៅនេះ តារាស្រីរូបនេះបានជួបនូវបញ្ហាជាច្រើន ជាពិសេសនោះគឺរឿងរ៉ាវលែងលះគ្នាជាមួយនឹងអតីតស្វាមីគឺតារាសម្តែងប្រុសលោក Feng Shaofeng ទាំងដែលអ្នកទាំងពីរមានបុត្រមួយរូបរួចមកហើយ។
បើតាមការបញ្ចេញមតិនៅតាមបណ្តាញសង្គមរបស់ចិនមួយ ហ្វេនជាច្រើនបានចោទសំនួរសួរចំៗទៅកាន់នាងថាហេតុអ្វីបានជាបាត់មុខនាងមិនឃើញសម្តែងនៅក្នុងរឿងថ្មីៗកន្លងមក រឺមកពីបញ្ហាបែកបាក់គ្រួសារជាមួយនឹងអតីតស្វាមី? ហើយកាលពីពេលកន្លងទៅនេះនាងបានរៀបរាប់នៅក្នុងកម្មវិធីចិនមួយថា ទាក់ទងទៅនឹងការមិនចូលរួមសម្តែងនៅក្នុងរឿងថ្មីៗក៏ព្រោះតែនាងចង់មានពេលវេលាខ្លះដើម្បីមើលថែខ្លួននាង ដោយសារតែនាងមានអារម្មណ៍នឿយហត់ក្នុងការងារ ប៉ុន្តែមិនមែនមកពីនាងមានបញ្ហាបែកបាក់គ្រួសារនោះទេ៕