Bella ចែករំលែកស្នាមញញឹមស្រស់ស្រាយនៅមាត់ស្រះហែលទឹករមានទាំង caption បបួលលេងទឹកប៉ុន្ដែមិនរំជួលចិត្តដូចឈុតដែលសាម៉ីខ្លួន….! មានរូបភាព
យូរៗទើបបានឃើញវគ្គស៊ិចស៊ីរបស់តារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Bella Ranee ម្ដង ជាក់ស្ដែងនាងបានរៀបចំដំណើរកំសាន្ដតូចមួយដោយនាំអ្នកម៉ាក់និងអ្នកចាត់ការផ្ទាល់ខ្លួនធ្វើដំណើរទៅសម្រាកលំហែកាយនៅឯសមុទ្រហួហិនម្ដង ហើយពិតប្រាកដណាស់ថាយូរៗដើរលេងម្ដងបែបនេះច្បាស់ជាត្រូវរៀបចំឈុត ត្រៀមស្ទាយទុកថតរូបផុសបែបសង្ហាៗស្អាតៗគួអោយស្រលាញ់ទុកផ្ញើរហ្វេនៗបានមើលអោយបាត់នឹកហើយ
ហើយទីបំផុត Bella ក៏មិនបានធ្វើអោយខកចិត្តដោយនាងបានចែករំលែកស្នាមញញឹមយ៉ាងស្រស់ស្រាយជាមួយរូបភាពសប្បាយៗនៅមាត់ស្រះហែលទឹកនិងមានទាំងឃ្លាមកថា “លេងទឹកជាមួយគ្នាទេ” សូមប្រាប់ថារូបភាពមួយប៉ុស្ដិ៍នេះគួអោយស្រលាញ់គុណនិងពីរទៅទៀតពិព្រោះមាន អ្នកម៉ាក់របស់នាង អង្គុយជិតនិងឯងគ្រប់គ្នាបានឃើញហើយក៏នាំគ្នាចុចឡាយអោយភ្លាមៗតែម្ដង
ដោយដំណើរកំសាន្ដនេះក្រៅពីមាន Bella អ្នកម៉ាក់ ហើយនិងអ្នកចាត់ការផ្ទាល់ខ្លួនហើយ នៅមានកំលោះតូចម្នាក់ទៀតដែល Bella ប្រាប់ថានាងបានទទួលតួនាទីជាមេដោះម្នាក់ទៀតហើយ….ជាដំណើរកំសាន្ដដែលគ្រប់គ្នាបានឃើញហើយចង់ទៅដើរលេងដែរហើយ
អត្ថបទដោយ : នីត្តា