ជាការពិតណាស់ បើគិតមកទល់និងថ្ងៃនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Namcha ពរពោះកូននៅក្នុងផ្ទៃរយៈពេលជាង៦ខែហើយ ហើយក៏និងត្រៀមខ្លួនសម្រាលនៅប៉ុន្មានខែខាងមុខននេះផងដែរ។
យ៉ាងណាមិញកាន់តែគៀកថ្ងៃសម្រាល តារាសម្ដែងស្រីរូបនេះ បានបង្ហោះរូបភាព បង្ហាញពីទិដ្ឋិភាពក្នុងផ្ទះថ្មីរបស់ខ្លួន មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ អ្វីដែលពិសេសនោះគឺគ្រឿងសង្ហារឹម និងរបស់របរប្រើប្រាស់សុទ្ធសឹងតែជារបស់ទំនើបៗថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបានចូលរួមអបអរ នៅពេលឃើញតារាស្រីរូបនេះ ជិតបានទៅនៅផ្ទះថ្មី ស្របពេលសមាជិកថ្មីក៏ជិតដល់ថ្ងៃសម្រាលផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី